ឯកឧត្តម គួច ចំរើន នឹង​ចាត់វិធានការ​ក្តៅ ចំពោះ​ម្ចាស់​អគារ សណ្ឋាគារ និង​កាស៊ីណូ ដែល​ពាក់ព័ន្ធ​ករណី​បង្ខាំង​មនុស្ស និង​ការជួញដូរ​ឆ្លងដែន​ដោយ​ខុសច្បាប់​

​ខេត្ត​ព្រះសីហនុ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ នឹង​ចាត់វិធានការ​រដ្ឋបាល និង​ច្បាប់​ចំពោះ​ម្ចាស់​អគារ សណ្ឋាគារ និង​កាស៊ីណូ ដែលមាន​ការពាក់ព័ន្ធ​ទោះ​ក្នុង​រូបភាព​ដោយ​ប្រយោល ឬ​ដោយផ្ទាល់​ក្ដី ទៅលើ​ការ​បង្ខាំង ការបង្ខំ​ឱ្យ​មនុស្ស​ធ្វើការ ការជួញដូរ​តាម​រូបភាព​ទទួល​មនុស្ស​ឆ្លងដែន​ដោយ​ខុសច្បាប់​ឱ្យធ្វើ​ការ ដែលមាន​ការចាត់តាំង​ជាដើម​…។​ល​។

​ក្នុងករណី​រកឃើញ​ម្ចាស់​អគារ សណ្ឋាគារ និង​កាស៊ីណូ​ប្រព្រឹត្ត​បទល្មើស​ដូច​មានចែង​ខាងលើ រដ្ឋបាលខេត្ត​នឹង​ចាត់វិធានការ​ផ្អាក​ទីតាំង​អាជីវកម្ម​ជា​បណ្តោះអាសន្ន និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​បុគ្គល​ដែលមាន​ការពាក់ព័ន្ធ​ស្របតាម​ច្បាប់​ជា​ធរមាន ព្រមទាំង​ស្នើសុំ​រាជរដ្ឋាភិបាល​ដើម្បី​លុប​អាជ្ញាប័ណ្ណ​អាជីវកម្ម​ជា​ស្ថាពរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close