ថ្ងៃនេះ! កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ១៩ ៨៦៦នាក់ និងស្លាប់កើន ២៦នាក់ទៀត
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីបានកើនដល់ ៨៦៦នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៥០៥នាក់ និងមានអ្នកស្លាប់ថ្មីកើន ២៦នាក់ទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៨៦៦នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ៨៣នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈថ្មី ៧៨៣នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១១០ ៧៩២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១០១ ៦៩០នាក់ និងអ្នកស្លាប់កើនឡើង ២ ២៨៧នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។