លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្វើទស្សនកិច្ចនៅតំបន់គ្មានកងទ័ពរបស់កូរ៉េខាងត្បូង (DMZ) ដែលឋិតនៅតាមព្រំដែនកូរ៉េខាងត្បូង និងខាងជើង
នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងដំណើរអញ្ជើញចូលរួមសន្និសីទស្តីពី កិច្ចសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធសាកល លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឆ្លៀតឱកាសអញ្ជើញបំពេញទស្សនកិច្ចតំបន់គ្មានកងទ័ព ដែលបច្ចុប្បន្នត្រូវចាត់ទុកថាជាតំបន់ មានសុវត្ថិភាពដោយសារស្ថានភាពនយោបាយ រវាងប្រទេសទាំងពីរមានភាពប្រសើរឡើង។
តំបន់ប្រវត្ដិសាស្ដ្រនេះ ត្រូវបានបង្កើតឡើងតាមរយៈបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងយុទ្ធសន្តិភាពកូរ៉េ ដែលជា តំបន់អព្យាក្រឹត្យរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ដែលបច្ចុប្បន្ន បានទាក់ទាញភ្ញៀវទេសចរជាច្រើន ដែលមានបំណងចង់ស្វែងយល់បន្ថែមអំពីជម្លោះកាលពីអតីតកាលរវាងប្រទេសទាំងពីរ។ សង្រ្គាមឧបទ្វីបកូរ៉េបានផ្ទុះឡើងចាប់ពីឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ ដែលក្រោយមកកិច្ចព្រមព្រៀងសន្តិភាពមួយត្រូវបានចុះហត្ថលេខា។ មនុស្សប្រមាណជាង ៣៦.០០០ នាក់ ត្រូវបានគេប៉ាន់ប្រមាណថា បានស្លាប់នៅក្នុងអំឡុងពេលនៃជម្លោះនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។