ក្រសួងព័ត៌មានហាមស្ថានីយទូរទស្សន៍ទាំងអស់ ចាក់ផ្សាយខ្សែភាពយន្តរឿង “Methagu”
យោងតាមលិខិតមួយច្បាប់របស់ក្រសួងព័ត៌មាន ផ្ញើទៅកាន់ម្ចាស់ស្ថានីយ៍ទូរទស្សន៍ទាំងអស់នៅកម្ពុជា ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃនេះ បានបង្ហាញថា ក្រសួងហាមមិនឲ្យមានការចាក់ផ្សាយខ្សែភាពយន្ត Methagu នៅក្នុងកម្មវិធីផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍ ទូរទស្សន៍ខ្សែកាប និងទូរទស្សន៍គ្រប់ប្រភេទ។
បើតាមក្រសួងព័ត៌មានថា ការហាមឃាត់នេះ គឺក្រោយពីទទួលសំណូមពរពីប្រទេសស្រីលង្កា ស្នើសុំឲ្យព្រះរាជាណាចក្រកម្ពុជា ជួយទប់ស្កាត់ការចាក់ផ្សាយខ្សែភាពយន្ត Methagu ដែលខ្សែភាពយន្តនេះឆ្លុះបញ្ចាំងអំពីជីវិតរបស់អតីតអង្គការភេរវកម្ម Liberation Tigers of Tamil Eelam ដឹកនាំដោយ Velupillai Prabhakaran និងផលិតដោយអង្គការ Tamil Eelam Film Society ដែលត្រូវបានគេកំណត់ថា ETTE គឺជាអង្គការមួយក្នុងចំណោមអង្គការភេរវកម្មដ៏ឃោរឃៅនៅក្នុងសាកលលោក។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។