ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុដឹកនាំគណៈប្រតិភូកម្ពុជា​​​ទៅ​​​ចូលរួម​​​ព្រឹត្តិការណ៍​​​អន្តរជាតិ WCIF នៅ​​​ប្រទេស​​​ចិន

កម្ពុជា/ចិន ៖ តបតាមការអញ្ជើញរបស់គណៈកម្មការព្រឹត្តិការណ៍​ពិពណ៌អន្តរជាតិ WCIF​ លើកទី១៧​ ក្រោម​​​ប្រ​​​ធាន​​​បទ​ “សករាជថ្មីនៃប្រទេសចិន​ ,ការអភិវឌ្ឍថ្មីក្នុងប្រទេសចិន​”​ នៃខេត្តស៊ីឈ័ន​ ប្រទេសចិន​ ឯកឧត្តម​ យន្ត​ មីន​ អភិបាល​នៃគណ:អភិបាលខេត្ត​ បានដឹកនាំគណៈប្រតិភូ​​​អញ្ជើញ​​​ចូល​​​រួម​​​ក្នុង​​​កម្ម​​​វិធីពិពណ៌អន្តរជាតិនេះ​ ដែលមានសារសំខាន់ណាស់សម្រាប់ស្ថាប័នជាតិ​ និងអន្តរជាតិ ព្រម​​​ទាំង​​​​​​ជា​​​វេទិការដ៏សំខាន់នៃយុទ្ធសាស្រ្ត​ “​ខ្សែក្រវ៉ាត់មួយ​ ផ្លូវមួយ​ “​ ដែលកន្លងទៅមានអ្នកចូលរួម​ ៦០,០០០​ នាក់​ មកពី​ ៩១ប្រទេស​/តំបន់​ ជាមួយនឹងវត្តមានអាជីវករប្រមាណ​ ៩,០០០នាក់​ ផងដែរ​ ។

ដូចការគ្រោងទុក​ កម្មវិធីបានប្រព្រឹត្តទៅ​ ដោយមានការចូលរួម​​​ជាកិត្តិយស​​​នៃ​​​អភិបាល​​​ខេត្ត​​​ប្រមាណ​ ៥០០នាក់​ ទូទាំងពិភពលោក​ និងប្រទេសចិន​ ។ ដោយឡែកក្នុង​​​ព្រះរាជា​​​ណា​​​ចក្រ​​​កម្ពុជា​ មានតែខេត្តព្រះសីហនុ​មួយទេ​ដែលត្រូវបានគណៈកម្មការ​ WCIF ផ្តល់កិត្តិយសអញ្ជើញ​ ឯកឧត្តមអភិបាលខេត្តអោយចូលរួម​។ សូមបញ្ជាក់ថាពិពណ៏នេះ​ ប្រារព្វលើទីតាំងដីទំហំ​ ២៦​​​ហិកតា​ និងបែងចែកជាពីរផ្នែក​ រួមមានការបង្ហាញពីកម្មវិធីទាំងស្រុង​នៃព្រឹត្តការណ៏​ និងការរួម​​​បញ្ជូល​​​​​​នៃពិពណ៌លើកទី៩​ នៃកិច្ចសហប្រតិបត្តិការខេត្តភាគខាងលិចប្រទេសចិន​ផងដែរ៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close