ថៃ ទទួលបានវ៉ាក់សាំង Pfizerចំនួន ២លានដូស ជាលើកដំបូង!
ថៃ៖ វ៉ាក់សាំងប្រភេទ Pfizer ចំនួន២លានដូស ត្រូវបានបញ្ជូនទៅដល់ប្រទេសថៃ កាលពីព្រឹកថ្ងៃទី២៩ កញ្ញា ២០២១នេះ។ វ៉ាក់សាំងប្រភេទបានទៅដល់ថៃលើកដំបូង ដែលជាផ្នែកមួយនៃការបញ្ជាទិញ៣០លានដូស របស់រាជរដ្ឋាភិបាល នេះបើតាមThe Nation។
រដ្ឋមន្ត្រីសុខាភិបាលថៃ Anutin Charnvirakul ដែលបានទៅទទួលវ៉ាក់សាំងនៅចំណតអាកាសយានដ្ឋានបាននិយាយថា វ៉ាក់សាំងទាំងនេះ គឺសម្រាប់ចាក់ជូនក្រុមយុវវ័យចាប់ពី១២ ទៅ ២៨ឆ្នាំ។
លោកបន្តថា វ៉ាក់សាំងប្រភេទនេះ ចំនួន៦លានដូសទៀតនឹងបញ្ជូនទៅដល់ថៃ នៅក្នុងខែតុលា ខាងមុខនេះ ហើយគ្រោងទៅដល់ឲ្យគ្រប់៣០លានដូស នៅត្រឹមចុងឆ្នាំ២០២១នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។