អាជ្ញាធរខេត្ត​ព្រះវិហារ បិទ​ខ្ទប់​ផ្សារ​កំពង់​ប្រណាក រយៈពេល​២​សប្តាហ៍​!

​ព្រះវិហារ​៖ អាជ្ញាធរខេត្ត​ព្រះវិហារ បានសម្រេច​បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​ផ្សារ​កំពង់​ប្រណាក ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ រយៈពេល​២​សប្តាហ៍ គិត​ចាប់ពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ បំប្លែង​ថ្មី Delta​។​

​យោងសេចក្តី​សម្រេច​រប​ស់​រដ្ឋបាលខេត្ត​ព្រះវិហា​រ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២១​នេះ បាន​បញ្ជាក់ថា «​ត្រូវបាន​បិទ​ខ្ទប់​ផ្សារ​កំពង់​ប្រណាក​ជា​បណ្តោះអាសន្ន រយៈពេល​២​សប្តាហ៍ គិត​ចាប់ពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១ ក្នុង​គោលបំណង​ធានា​ប្រសិទ្ធភាព​ដល់​ការគ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ បំប្លែង​ថ្មី Delta នៅក្នុង​ទីតាំង​ភូមិសាស្ត្រ​ដែល​ត្រូវបាន​បិទ និង​ទប់ស្កាត់​មិនឱ្យ​ឆ្លង​រាលដាល​ទៅ​តំបន់​ផ្សេងទៀត រហូតដល់​មានការ​ជូនដំណឹង​សាជាថ្មី​»៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close