៥នាក់ស្លាប់ និង៨នាក់របួស ក្នុងគ្រោះថ្នាក់ចរាចរណ៍ ម្សិលមិញ!
ភ្នំពេញ៖ តាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ បានឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងទូទាំងប្រទេសចំនួន១២លើក បណ្តាលឲ្យស្លាប់មនុស្សចំនួន ៥នាក់ និងរបួសធ្ងន់ស្រាល ៨នាក់។
របាយការណ៍ បញ្ជាក់ថា មូលហេតុដែលនាំឲ្យកើតគ្រោះថ្នាក់ចរាចរណ៍ គឺបើកបរល្បឿនលឿន មិនប្រកាន់ស្តាំ មិនគោរពសិទ្ធិ ប្រជែង បត់គ្រោះថ្នាក់ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។