អភិបាលខេត្ត​សៀមរាប​៖ យើង​ត្រូវតែ​ចេះ “​រៀន​រស់​តាមបែប​គន្លង​ថ្មី​”

ខេត្តសៀមរាប​៖ ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ថ្លែងថា យើង​ត្រូវតែ​ចេះ ” រៀន​រស់​តាមបែប​គន្លង​ថ្មី ” ត្រូវ​កែ​ហេដ្ឋារចនាសម្ព័ន្ធ និង​បំពាក់​ឧបករណ៍ សម្ភារ ដែល​អាច​រក្សា​គម្លាត បាន​ចំពោះ​ទីតាំង​ទាំងអស់ ក្នុង​ខេត្តសៀមរាប ដូចជា​៖ វត្ត​អារាម​, ផ្សារ​រដ្ឋ​-​ឯកជន តូចធំ​, រមណីយដ្ឋាន​, ភោជនីយដ្ឋាន​, សហគមន៍​ទេសចរណ៍​, តំបន់​ទេសចរណ៍ ក្នុង​ប្រាសាទ និង​ក្រៅ​ប្រាសាទ​, សាលារៀន​រដ្ឋ​-​ឯកជន និង​ទីប្រជុំជន​មួយចំនួន ។​ល​។ ជំរុញ​ឲ្យ​មានការ​ប្រើប្រាស់ សេវា​ដឹកជញ្ជូន​ឲ្យ​បាន​ច្រើន​បំផុត ដូចជា រ៉ឺម៉ក​កង់​៣ និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ផងដែរ ជៀស​ការប៉ះពាល់​ផ្ទាល់​។

​ឯកឧត្តម នៅតែ​សង្ឃឹម និង​ជឿជាក់ថា​យើង​អាច​ធ្វើបាន ខ្ញុំ​ធ្វើ​តែម្នាក់ឯង មិន​បានទេ មានតែ​បងប្អូន​ប្រជាពលរដ្ឋ​ទេ​ដែល​សម្រេច លើ​វាសនា​របស់​ខេត្ត​យើង ចូលរួម​ទាំងអស់គ្នា យើង​និង​ជោគជ័យ​ទាំងអស់គ្នា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close