ស្លាប់​២​នាក់​ភ្លាមៗ ក្នុងករណី​រថយន្ត បុក​ម៉ូតូ នៅ​ស្រុក​ចិត្រ​បុរី​!

​ខេត្តក្រចេះ​៖ យ៉ាងហោចណាស់​មនុស្ស​ចំនួន ២​នាក់ បាន​ស្លាប់​ភ្លាមៗ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​រថយន្ត បុក​ម៉ូតូ​ពេញទំហឹង កាលពី​វេលា​ម៉ោងជាង​១០​យប់ ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២១​ម្សិលមិញ នៅ​ចំណុច​ភូមិ​បុស​លាវ​ក្រោម ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​

​នគរបាល​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា មូលហេតុ​អ្នកបើកបរ​ម៉ូតូ ស្រវឹង មិន​គោរព​សិទ្ធ​អាទិភាព បើកបរ​ចូលទៅ​ស្តាំ​ដៃ​រថយន្ត ទើប​បង្ក​ជា​គ្រោះថ្នាក់ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​តែម្តង​។ ភ្លាមៗ​រថយន្ត​បង្ក បាន​បើក​រត់​គេចខ្លួនបាត់​។

ករណីនេះ​នគរបាល​ជំនាញ បានធ្វើ​កំណត់ហេតុ និង​បន្ត​ស្រាវជ្រាវ​រក​រថយន្ត​បង្ក ដើម្បី​បន្ត​តាម​និតិ​វិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close