ដំណឹងល្អ! កម្ពុជា ប្រកាសពីការធ្លាក់ចុះករណីឆ្លងកូវីដប្រចាំថ្ងៃត្រឹម ២៣២នាក់ ខណៈតួលេខអ្នកស្លាប់ថ្មី ១៧នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី បានធ្លាក់ចុះត្រឹម ២៣២នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៥៥៦នាក់ និងមានអ្នកស្លាប់ថ្មីកើន ១៧នាក់ទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ២៣២នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ៤៥នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈថ្មី ១៨៧នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១១២ ៨៨៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១០៣ ៣៨៣នាក់ និងអ្នកស្លាប់កើនឡើង ២ ៣៨៣នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។