គណ​:​បញ្ជាការ​ឯកភាព​ខណ្ឌ​ដូនពេញ​ចុះបង្ក្រាប​ល្បែងស៊ីសង​តាម Internet

ភ្នំពេញ​៖​ថ្ងៃ​ព្រហស្បតិ៍ ១១​កើត ខែភទ្របទ ឆ្នាំរ​ោច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៩:៣០​នាទី​ព្រឹក។

លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ បាន​បញ្ជាអោយ លោក អ៊ឹម ភា ប្រធានការិយាល័យ​វប្បធម៌​ខណ្ឌ សហការ​ជាមួយ​សង្កាត់​ជ័យ​ជំ​នៈ និង ប៉ុស្តិ៍​ជ័យ​ជំ​នៈ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​អ៉ី​ន​ធើ​ណេត២៤​ម៉ោង​យីហោ VVIP-NER ដែលមាន​ទីតាំង​នៅផ្ទះ​លេខ​១០៩E0 ផ្លូវ​លេ​១៩ សង្កាត់​ជ័យ​ជំ​នៈ ខណ្ឌដូនពេញ ម្ចាស់​ទីតាំង​ឈ្មោះ ស៊ីន ស្រី​ម៉ុ​ច ភេទ​ស្រី អាយុ​២៧​ឆ្នាំ​។​

​ក្រោយពី​ចុះ​ត្រួតពិនិត្យ​រួចមក​ឃើញថា​ទីតាំង​មាន​កុំព្យូទ័រ​ចំនួន​១៥​ទូ ជា​ប្រភេទ​ទូ​ដែលមាន​វេ​ប​ផ្សាយ​ល្បែងស៊ីសង​(AA2888) គណៈកម្មការ​បាន​បិទ​អាជីវកម្ម​ខាងលើ​បណ្តោះអាសន្ន រង់ចាំ​ម្ចាស់​ទីតាំង​អនុវត្តតាម​កា​ណែនាំ​ទើប​អោយ​បើក​ដំណើរការ​ឡើងវិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close