សាខា ក ប ប ខេត្តបន្ទាយមានជ័យចុះពិនិត្យទំនិញនៅក្នុងសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត

នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ សាខា ក ប ប ខេត្តបន្ទាយមានជ័យបានចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពម្ហូបអាហារនៅតាមគេហដ្ឋានតាំងលក់នៅក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព ហួសកាលបរិច្ឆេទ មានដូចជា ភេសជ្ជៈប៉ូវកម្លាំង ទឹកក្រូច ទឹកផ្លែឈើ សរុប 503ដប/កំប៉ុង ស្មើ 259.6Kg សាខាបានដកហូតយកមករក្សាទុកដើម្បីកម្ទេចចោលតាមនីតិវិធីច្បាប់។ សូមជម្រាបថាក្នុងបណ្តាទីតាំងលក់ដែលបានចុះត្រួតពិនិត្យ មានផ្ទះលក់អីវ៉ាន់ចំនួន ២ម្ចាស់ ដែលត្រូវបង់ប្រាក់ពិន័យអន្តរការណ៍នៅនឹងកន្លែង។

គួរបញ្ជាក់ថានៅក្នុងការចុះត្រួតពិនិត្យទំនិញនៅតាមផ្ទះដឹកនាំដោយលោកសាន វិជ្ជាសារ៉ាវុធ ប្រធាន សាខា ក ប ប សាខាខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមទប់ស្កាត់រាល់ការដាក់តាំងលក់ទំនិញហួសកាលបរិច្ឆេទដើម្បីសុខភាពប្រជាពលរដ្ធជាពិសេសដើម្បីលើកកម្ពស់សុខាមាលភាពប្រជាពលរដ្ធនៅក្នុងខេត្តបន្ទាយមានជ័យក៍ដូចជាការប្រយុទ្ធប្រឆាំងទំនិញគេចពន្ធគ្រប់ប្រភេទដែលធ្វើចរាចរណ៍នៅក្នុងខេត្តនាឱកាសបុណ្យកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរនិងឈានចូលមកខាងមុខ។លោកសាន វិជ្ជាសារ៉ាវុធ ប្រធានសាខា ក ប ប ខេត្តបន្ទាយមានជ័យតែងតែយកចិត្តទុកដាក់និងទប់ស្កាត់រាល់ទំនិញដែលហួសកាលបរិច្ឆេទដែលប្រជាពលរដ្ឋដាក់តាំងលក់នាំអោយប៉ះពាល់សុខភាពប្រជាពលរដ្ធដែលទទួលទានរាល់ទំនិញហួសកាលបរិច្ឆេទ។

លោកប្រធានសាខា ក ប ប សាខាខេត្តបន្ទាយមានជ័យបានសំណូមដល់បងប្អូនអាជីវករទាំងអស់នៅខេត្តបន្ទាយមានជ័យត្រូវពិនិត្យនិងចូលរួមសហការជាមួយមន្ត្រីជំនាញដើម្បីទប់ស្កាត់អោយទាន់ពេលវេលា។នៅក្នុងឳកាសចុះពិនិត្យទំនិញហួសកាលបរិច្ឆេទនៅក្នុងសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត សមត្ថកិច្ច ក ប ប បានធ្វើរឹបអូសទំនិញហួសកាលបរិច្ឆេទដូចជាទឹកក្រូច ទឹកផ្លែឈើសរុបចំនួន៥០៣ដប/កំប៉ុងស្មើ២៥៩/៦គីឡូក្រាមសាខាបានដកហូតយកមករក្សាទុកដើម្បីកម្ទេចចោលតាមនិតិវិធីច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close