ចុង​សប្តាហ៍​ទី​១ ខែតុលា​នេះ​! កម្ពុជា ភ្ញៀវទេសចរ​ផ្ទៃក្នុង​ មាន​ជាង​១១​ម៉ឺន​នាក់​

​ភ្នំពេញ​៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹងថា ភ្ញៀវទេសចរ​ផ្ទៃក្នុង​នា​ចុង​សប្តាហ៍​ទី​១​នៃ​ខែតុលា (​ថ្ងៃទី​០២-០៣ ខែតុលា ឆ្នាំ​២០២១) មាន​ចំនួន ១១៦,៨១៩ នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ ១១៣,៨៥៦ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ២,៩៦៣ នាក់​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖
* រាជធានី​ភ្នំពេញ​៖ ២៥,៩៣៤ នាក់​
* ខេត្តកំពត​៖ ២៤,៧៣២ នាក់​
* ខេត្ត​ព្រះសីហនុ​៖ ១៥,១៧២ នាក់​
* ខេត្ត​កែប​៖ ៩,២៦៦ នាក់​
* ខេត្តបាត់ដំបង​៖ ៦,៧៥២ នាក់​
* ខេត្តកណ្តាល​៖ ៤,៦១៦ នាក់​
* ខេត្តពោធិ៍សាត់​៖ ៤,៥៧៩ នាក់​
* ខេត្តមណ្ឌលគិរី​៖ ៤,២៤៩ នាក់​។​

​តួលេខ​នេះ​បន្ត​កើនឡើង​ប្រមាណ ១៤.៤៦,% ធៀប​នឹង​សប្តាហ៍​កន្លងមក​។ គោលដៅ​ទេសចរណ៍​នានា​នៅតាម​បណ្តា​រាជធានី​ខេត្ត បាន​បើកទទួល​ភ្ញៀវទេសចរ លើកលែងតែ​ខេត្តកំពង់ឆ្នាំង​ដែល​នៅ​បន្ត​ដាក់ចេញ​វិធានការ​រដ្ឋបាល​ហាមឃាត់​សកម្មភាព​មួយចំនួន​រួមទាំង​រមណីយដ្ឋាន​ផងដែរ​

​រដ្ឋបាលខេត្ត មន្ទីរ​ទេសចរណ៍ បាន​បង្កើន​សហការ​ផ្សព្វផ្សាយ និង​ជំរុញ​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិ​ប​ត្ត​ស្តង់ដា​អប្បបរមា (SOP) ទៅដល់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ពិសេស​សេវា​ស្នាក់នៅ ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍ រមណីយដ្ឋាន​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ខណៈដែល​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​បាន​ខិតជិត​មកដល់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close