ក្មេងប្រុសម្នាក់ ហូបមីឆុងឈ្លក់ស្ទះផ្លូវដង្ហើមស្លាប់ នៅស្រុកអូរជ្រៅ
បន្ទាយមានជ័យ៖ ក្មេងប្រុសម្នាក់ បានស្លាប់ ពេលក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះ បណ្តាលមកពីហូបមីឈ្លក់ស្ទះផ្លូវដង្ហើម។ ករណីនេះកើតឡើងកាលពីរសៀល ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ នៅភូមិថ្មី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ក្មេងរងគ្រោះឈ្មោះ ទុន ស៊ីម៉ានុត អាយុ០៦ឆ្នាំ នៅភូមិថ្មី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាក្មេងពិការភាពតាំងពីកំណើត(ទន់ដៃ ជើង )ដើរមិនរួច។ មុនពេលកើតហេតុ បងស្រីបានឆុងមីឲ្យប្អូនៗ០៣នាក់ហូប ចែកគ្នាម្នាក់០១ចានទាំងក្មេងរងគ្រោះ ខណៈកំពុងហូប ស្រាប់តែក្មេងរងគ្រោះ បានឈ្លក់មី និងមានអាការៈទន់.ក បងស្រីបានជួយរឹត និងនាំទៅមណ្ឌលសុខភាព តែជាអកុសល កុមារារងគ្រោះ បានដាច់ខ្សល់ស្លាប់បាត់ហើយ ។
ករណីនេះ គ្រូពេទ្យ បញ្ជាក់ថា ឃើញមានសរសៃមីចូលក្នុងរន្ធច្រមុះ សង្ស័យក្មេងប្រុសនេះ ហូបមីឈ្លក់ចូលក្នុងផ្លូវដង្ហើម បណ្តាលស្ទះផ្លូវដង្ហើមស្លាប់តែម្តង។ សពត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។