សមត្ថកិច្ចចាប់ខ្លួនពលករខ្មែរ ១៦នាក់ បម្រុងលួចឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់!
បន្ទាយមានជ័យ៖ កម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែន ប៉ុស្តិ៍អាងសិលាខ្មែរ សហការជាមួយកម្លាំងយោធា បានធ្វើការទប់ស្កាត់ពលករខ្មែរបានចំនួន ១៦នាក់ ខណៈដែលបម្រុងលួចឆ្លងដែនដោយខុសច្បាប់ ទៅប្រទេសថៃ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ម្សិលមិញ។
ពលករទាំង១៦នាក់ (ស្រីចំនួន៥នាក់) ត្រូវបានឃាត់ខ្លួននៅចំណុចព្រំទល់ភូមិសិលាខ្មែរ និងភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្រោយពីសួរនាំពួកគេត្រូវបានបញ្ជូនទៅកន្លែងពិនិត្យសុខភាពនៅច្រកអូរបីជាន់ និងយកទៅធ្វើចត្តាឡីស័ក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។