វៀតណាម ប្រកាស​ពី​ការធ្លាក់ចុះ ករណី​ឆ្លង​កូ​វីដ​១៩!

​វៀតណាម​៖ ក្រសួងសុខាភិបាល​វៀត​ណា​ម បានប្រកាស​រកឃើញ​ក​រ​ណី​ឆ្លង​ថ្មីៗ នៃ​ជំងឺ​កូ​វីដ​១៩ ចំនួន ៥,៣៦៧​ករណី​បន្ថែមទៀត កាលពី​ថ្ងៃទី​០៣ ខែ​អាទិត្យ ឆ្នាំ​២០២១​។​

​ក្នុង​របាយការណ៍​ថ្ងៃអាទិត្យ ក្រសួងសុខាភិបាល​វៀត​ណា​ម​ក៏បាន​ប្រកាស​ពី​ករណី​អ្នកស្លាប់​ថ្មី ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ទេ​ចំនួន​១១៤​នាក់​បន្ថែមទៀត​ផងដែ​រ​។​

​គិត​ត្រឹម​យប់​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០២១​នេះ វៀតណាម​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​នៅ​ទូទាំងប្រទេស​ចំនួន ៨០៨,៥៧៨​នាក់ ក្នុងនោះ អ្នកជំងឺ​ជាសះស្បើយ​ចំនួន​៦៩៣,៧៩៧​នាក់ ចំណែក​ចំនួន​អ្នកស្លាប់​សរុប​ចំនួន ១៩,៧១៥​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close