កម្ពុជា ប្រកាសរកឃើញករណីឆ្លងកូវីដ១៩ ២១៩នាក់ ខណៈអ្នកស្លាប់ថ្មី ២៣នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី បានធ្លាក់ចុះត្រឹម ២១៩នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៤៥៧នាក់ និងមានអ្នកស្លាប់ថ្មីកើន ២៣នាក់ទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ២១៩នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ៤០នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈថ្មី ១៧៩នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១១៣ ៤៧៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១០៤ ៨៦៥នាក់ និងអ្នកស្លាប់កើនឡើង ២ ៤០៦នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។