អាជ្ញាធររាជធានីភ្នំពេញកំណត់ឲ្យបង្ហាញប័ណ្ណចាក់វ៉ាក់សាំង ពេលចេញចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មនានា
កាលពីពេលថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំមួយដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ១៩ រាល់ពេលចេញចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មនានាក្នុងរាជធានីភ្នំពេញ ដែលនេះគឺជាកាតព្វកិច្ច។
បើតាមសេចក្តីជូនដំណឹង ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ទីតាំងផ្សារឯកជន ផ្សារ ភោជនីយដ្ឋាន ហាងកាហ្វេ និងម្ចាស់ទីតាំងផ្សេងទៀតដែលមិនបានអនុវត្តតាមគោលការណ៍ណែនាំ នឹងត្រូវប្រឈមមុខនឹងការដកហូតអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត និងអាចឈានទៅបិទទីតាំង ព្រមទាំងត្រូវចាត់វិធានការច្បាប់ ស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចហាវ។
សូមអានសេចក្តីណែនាំ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។