អន្តរជាតិស្លាប់​៤៤​នាក់​និង​បាត់​ខ្លួន​ជាច្រើន ក្នុង​ហេតុ​ការ​លិច​សាឡាង​នៅ​Tanzania

មកទល់ពេលនេះ​មាន​មនុស្ស ៤៤​នាក់​ស្លាប់ នៅពេលដែល សាឡាង​MV Nyerere ដឹក​អ្នកដំណើរ​លិច​ន​នៅលើ​ដង​ទន្លេរ Vitoria ប្រទេស Tanzania ។ មន្ត្រី​ក្នុង​តំបន់​បង្ហាញ​ពី​ក្តីបារម្ភ​ថា អ្នកស្លាប់​អាច​នឹង​កើនឡើង​ដល់​២០០​នាក់ ។​

​សារព័ត៌មាន​AP បាន​ដកស្រង​សម្តី​លោក​John Mongella មន្ត្រី​ក្នុង​តំបន់ Mwana បាន​ឲ្យ​ដឹងថា​មកទលពេលនេះ​ទើបតែ​មាន មនុស្ស ៣៧​នាក់​ប៉ុណ្ណោះ​ដែល​បាន​ជួយសង្គ្រោះ ក្រោយពេល​សាឡាង MV Nyerere លិច នៅ​ជិត​កោះ​Ukara ។ សាឡាង​ខាងលើ​ដឹក​អ្នកដំណើរ​ប្រមាណ ជាង​៣០០​នាក់​។ លោក​បន្តទៀតថា​ពេលនេះ​យើង​ផ្តោតទៅលើ​ការជួយ​សង្គ្រោះ​ជាបន្ទាន់ ដើម្បី​កាត់បន្ថយ​ចំនួន​អ្នកស្លាប់ ។​

សារព័ត៌មាន​រ៉​យ​ទ័​រ​បាន​ផ្សាយ​ថា សកម្មភាព​ជួយសង្គ្រោះ​ត្រូវបាន ផ្អាក​រងចាំ​មេឃ​ភ្លឺ ។ ទីតាំង​សាឡាង​លិច ស្ថិតនៅ​ជិត​កំពុងផែ​កោះ​Ukara កាលពី​ល្ងាច់​ថ្ងៃទី​២០​ខែកញ្ញា ។ នៅពេលនេះ​គេ​មិនអាច​ដឹក​ពី​ចំនួន​មនុស្ស​នៅលើ​សាឡាង​នោះឡើយ​ដោយសារតែ បុគ្គលិក​លក់​សំបុត្រ ក៏​ស្ថិតនៅ​ក្នុងចំណោម​អ្នកស្លាប់ ហើយ​សម្ភារៈ​ឯកសារ​នា​នា​ក៏បាន​បាត់អស់​។ ក្រៅពី​ដឹក​មនុស្ស ក៏មាន​ទំនិញ​ជាច្រើន​នៅលើ​សាឡាង​ផងដែរ ។ មូ​ន​ហេតុ​បណ្តាល​ឲ្យ​លិច មិនទាន់​ដឹង​នៅឡើយ ប៉ុន្តែ​មានការ​សន្និដ្ឋានថា​សាឡាង​អាច​ដឹក​លើស​ចំនួន​។​

​ទន្លេរ Victoria គឺជា​ទន្លេរ​ទឹកសាប ធំ​បំផុត​នៅ​ទ្វីបអាហ្វ្រិក ឡោម​ព័​ទ​ដោយ​ប្រទេស Tanzania ,Kenya និង អ៊ុយ​ហ្គា​ន​ដា​។​ទន្លេរ​ខាងលើ​គឺជា​តំបន់​ដែល​តែងតែ​កើតឡើង​នៅ​សោកនាដកម្ម​ជាច្រើន ។ នៅ​ឆ្នាំ​១៩៩៦ មាន​មនុស្ស​ជាង ៨០០​នាក់​ស្លាប់ ក្នុងការ​លិច​សាឡាង​MV Bukoba ។ កាលពី​៦​ឆ្នាំមុន ក៏មាន​មនុស្ស ១៤៤​នាក់​ស្លាប់​និង​បាត់​ខ្លួន​ដោយ​លិច​សាឡាង​ដូចគ្នា នៅ​ជិត​កោះ Zanzibar ប្រទេស Tanzania ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close