ឃាត់​ពលរដ្ឋ​ខ្មែរ​ជិត ៦០​នាក់ បម្រុង​លួច​ឆ្លងដែន​ទៅក្នុង​ប្រទេស​ថៃ ដោយ​ខុសច្បាប់ នៅ​ស្រុក​កំរៀង​!

​ខេត្តបាត់ដំបង​៖ កាលពី​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២១ ចុង​សប្តាហ៍​នេះ នគរបាល​ខេត្តបាត់ដំបង បាន​ស្ទាក់ចាប់​ពលរដ្ឋ​ខ្មែរ​ចំនួន ៥៨​នាក់ ដែល​បម្រុង​លួច​ឆ្លងដែន​ទៅក្នុង​ប្រទេស​ថៃ ដោយ​ខុសច្បាប់ ក្នុងភូមិ​សាស្ត្រ​ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។

​ក្នុង​ប្រតិបត្តិការ​នេះ ក៏មាន​រួមសហការ​ជាមួយ​សមត្ថកិច្ច​នៃ​ព្រះរាជាណាចក្រ​ថៃ ដែល​បាន​បង្ក្រាប​ពលរដ្ឋ​ខ្មែរ​ទាំង ៥៨​នាក់ ក្នុងនោះ​ស្រី្ត ៣៦​នាក់ និង​កុមារ ៥​នាក់ ហើយ​ប្រគល់​មកឱ្យ​សមត្ថកិច្ច​របស់​កម្ពុជា​វិញ​។​

​ករណីនេះ សមត្ថកិច្ច​ពាក់ព័ន្ធ បានធ្វើ​ការសាកសួរ​ស្រាវជ្រាវ ដើម្បី​ស្វែងរក​ប្រភព​មេខ្យល់​ដែល​ដឹកនាំ​ពួកគាត់​លបលួច​ឆ្លងដែន​ចូលទៅក្នុង​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ ដើម្បី​អនុវត្ត​តាមច្បាប់​បន្តទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close