រុស្ស៊ី​៖ មនុស្ស​២៣​នាក់ ស្លាប់​និង​របួស ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​

​ម៉ូស្គូ​៖ ក្រសួង​សង្គ្រោះបន្ទាន់​រុស្ស៊ី​រាយការណ៍​ថា យន្តហោះ​មួយគ្រឿង​ធុន L-410 បាន​ធ្លា​ក់នៅ​ទីក្រុង​មួយ ក្នុង​តំបន់​តា​តា​ស្តង់ ភាគ​ខាងលិច​ប្រទេស​រុ​ស្ស៉ី ហើយ​ជា​លទ្ធផល​នោះ មាន​មនុស្ស​១៦​នាក់​ស្លាប់ និង​៧​នាក់​ទទួល​រងរបួស​។​

​ស្តង់ដារ​សុវត្ថិភាព​អាកាសចរណ៍​របស់​រុស្ស៊ី ត្រូវបាន​រឹតបន្តឹង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប៉ុន្តែ​គ្រោះថ្នាក់​នៅតែ​បន្ត​កើតមាន ជាពិសេស​នៅ​តំបន់​ដាច់ស្រយាល​។ បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​របស់​រុ​ស្ស៉ី មនុស្ស​ដែល​ធ្វើដំណើរ​ក្នុង​យន្តហោះ​ខាងលើ គឺជា​ក្រុម​អ្នក​លោត​ឆត្រយោង​។

​មនុស្ស​ចំនួន​៧​នាក់​ត្រូវបាន​គេ​ជួយសង្គ្រោះ​ចេញពី​យន្តហោះ​ដែល​ធ្លាក់​ទាំង​រងរបួស ហើយ​ពួកគេ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​។ យន្តហោះ L-410 គឺជា​ប្រភេទ​យន្តហោះ​ម៉ាស៊ីន​ពីរ សម្រាប់​ការប្រើប្រាស់​ក្នុងការ​ដឹកជញ្ជូន​រយៈ​ចម្ងាយ​ជិតៗ​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close