ក្រោយ​ការចាក់​វ៉ាក់សាំង​បាន​ច្រើន ចិន​បន្ត​យុទ្ធនា​ការចាក់​ដូ​ស​ទី​បី​ជូន​ពលរដ្ឋ​

​ដោយសារតែ​ប្រសិទ្ធភាព​វ៉ាក់សាំង ក្នុងការ​តប់​ស្កាត់​ឆ្លង​រាលដាល​កូ​វីដ​១៩ ចុះ​ខ្យោ​យ​ក្រោយ​ការចាក់​ដូ​ស​ទី​ពីរបាន ៦​ខែ​ទៅ​១២​ខែ ។ ប្រទេស​ជា​ច្រន​ក៏បាន​សម្រេច​ចាក់​៉​វ៉ាក់សាំង ដូ​ស​ទី​ជូន​ពលរដ្ឋ​ដើម្បី​ធានា​សុវត្ថិភាព​។ នៅពេល​នេះដែរ​ខេត្ត​ក្រុង​ជាច្រើន​របស់​ចិន​ក៏បាន​ចាប់ផ្តើម​ចាក់​ដូ​ស​ទី​បី​ផងដែរ​។​

​នៅ​មុនពេល​រដូវរងា​រ​ចូលមក​ដល់ និង ការប្រកួត​កីឡា​អូឡាំពិក​រដូវរងារ​ទីក្រុង​ប៉េកាំង​ឆ្នាំ​២០២២ ជិត​មកដល់ ចិន​បាន​បង្កើន​សកម្មភាព​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​របស់ខ្លួន ពិសេស​គឺ​ដូ​ស​ជំរុញ​បន្ថែម ឬ​ដូ​ស​ទី​បី​។​

​មកទល់ពេលនេះ មាន​ខេត្ត​ចំនួន​៩ នៅក្នុង​ប្រទេស​ចិន​បាន​ចាក់​ដូ​ស​ទី​បី ដើម្បី​បង្កើត​ប្រសិទ្ធភាព​វ៉ាក់សាំង​ក្នុងការ​ទប់ស្កាត់​ឆ្លង​រាលដាល​កូ​វីដ​១៩ ។ ក្រៅពីនេះ​នៅ​ទីក្រុង​ជាច្រើន ទៀត​ក៏បាន​ចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​បី​ផងដែរ ដល់​ពលរដ្ឋ​នៅក្នុង​តំបន់​របស់ខ្លួន​ដើម្បី​ធានាថា នឹងមិន​មាន​ករណី​ឆ្លង​កូ​វីដ ១៩ នៅក្នុង​សហគមន៍​របស់ខ្លួន​នោះឡើយ​។ ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​១៨-៥៩​ដែល​បាន​ចាក់​ដូ​ស​ទី​ពីរ​រួចរាល់ រយៈពេល​៦​ខែ​គឺអាច​ទៅ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​បី​បាន​។​

​គិត​ត្រឹម​ថ្ងៃទី ៩​ខែតុលា គណៈកម្មការ​សុខាភិបាល​ចិន​បានប្រកាសថា បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​រហូតដល់​ទៅ ២,២២​ពាន់​លាន​ដូ​ស ។ បច្ចុប្បន្ន​ចិន​មាន​មនុស្ស​៣​ក្រុម​នឹងត្រូវ​ចាក់​ដូ​ស​ទី​បី ក្នុងនោះ​មាន​បុគ្គលិក​ធ្វើការ​នៅតាម​ព្រំដែន បុគ្គលិក​មន្ត្រី​គយ អាកាសចរណ៍ បុគ្គលិក​ធ្វើការ​នៅ​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័គ​…​។​

​ចិន​គឺជា​ប្រទេស​ដែល​ផ្ទុះ​ការឆ្លង​កូ​វីដ ១៩ មុនគេ​បង្អស់​នៅលើ​ពិភពលោក ហើយ​ប្រទេស​ដែលមាន​ពលរដ្ឋ ច្រើនជាងគេបង្អស់​នេះ​បាន​យកឈ្នះ​កូ​វីដ​១៩ បាន​យ៉ាង​ឆាប់រហ័ស​ដោយសារតែ​ការគ្រប់គ្រង​បានល្អ ។ នៅពេលនេះ​ចិន​មិនមាន​ករណី​ឆ្លង​កូ​វីដ ១៩ នៅក្នុង​សហគមន៍​ឡើយ​លើកលែងតែ ករណី​នាំចូល​ពី​ក្រៅប្រទេស​តែប៉ុណ្ណោះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close