ពិភពលោក​បារម្ភ​ពី​សង្គ្រាម​ជីវសាស្ត្រ​បង្កឡើង​ដោយ​អាមេរិក ដើម្បី​ប្រឆាំង​ចិន​និង​រុស្ស៊ី​

​បច្ចុប្បន្ន​នៅលើ​៊​ពិភពលោក​មាន​ជំងឺ​រាតត្បាត ចំឡែកៗ​ជាច្រើន កើតឡើង​នៅ​ជុំវិញ​ពិភពលោក ហើយ​ជំងឺ​ទាំងនោះ​អាចជា​លទ្ធផល​នៃ​ការស្រាវជ្រាវ​ផលិត ដើម្បី​ប្រជែង​អំណាច​គ្នា​របស់​ប្រទេស​មហាអំណាច​ពិភពលោក​។​

​ទាំងនោះ​ហើយ​បានជា​ចិន និង​រុស្ស៊ី​បានរួម​គ្នា​អំពាវនាវ​ដល់​អាមេរិក គោរព​សន្ធិសញ្ញា​អង្គការសហប្រជាជាតិ ស្តីពី​អាវុធ​ជីវសាស្ត្រ ក្នុងពេលដែល បណ្តា​ប្រទេស​មហាអំណាច​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​ថា​មាន​សកម្មភាព​គំរាមកំហែង​សន្តិសុខ​ពិភពលោក​។​

​សារព័ត៌មាន South China Morning Post បាន​ផ្សាយ​ថា សកម្មភាព​ជីវសាស្ត្រ​យោធា របស់​អាមេរិក និង​សម្ព័ន្ធមិត្ត​នៅក្រៅ​ប្រទេស បង្ក​ការគំរាមកំហែង​យ៉ាងខ្លាំង​ដល់​សន្តិសុខ ជាតិ​រុស្ស៊ី និង​ចិន ក៏ដូចជា​ក្នុង​តំបន់​។​

​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​និង​ចិន បានលើកឡើង​នៅក្នុង​សេចក្តីប្រកាស​រួម​នៅ​អង្គការសហប្រជាជាតិ ក្នុងពេលដែល គណៈកម្មការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​គ្រប់​គ្រង់​អាវុធ តាម​សន្ធិសញ្ញា​អង្គការ​ស​ប្រជាជាតិ ហាមប្រាម​រក្សាទុក​និង​ផលិត​អាវុធ​ជីវសាស្ត្រ​។ ការបារម្ភ​របស់​រុស្ស៊ី​និង​ចិន​កើតឡើង​ក្រោយ​ពេលដែល​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ប៉េកាំង​បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក ស្តីពី​ប្រភព​កូ​វីដ​១៩ ។​

​ក្រសួង​ចារកិច្ច​អាមេរិក​បានបញ្ជាក់​កាលពី​ខែសីហា​ឆ្នាំ​២០២១​ថា កូ​វីដ​១៩ មិន​ម៉ែន​ជា​អាវុធ​ជីវសាស្ត្រ​នោះឡើយ ។ ប៉ុន្តែ​មកទល់ពេលនេះ​មិនទាន់មាន​របាយការណ៍​ច្បាស់លាស់​ថា​វីរុស​កូ​វីដ ១៩ មាន​ប្រភព​មកពី​ធម្មជាតិ ឬក៏​បែកធ្លាយ​ចេញពី​មន្ទីរ​ពិសោធ នោះឡើយ​។ អាមេរិក​នឹង​ចិន​បានស្នើ​ឲ្យ​ស្រាវជ្រាវ​ទៅវិញទៅមក​នៅ​មន្ទីរ​ពិសោធ​ជីវសាស្ត្រ ប៉ុន្តែ​ប្រទេស​ទាំងពីរ​មិន​អនុញ្ញាត​ឲ្យ​ស្រាវជ្រាវ​នៅ​ទីតាំង​របស់ខ្លួន​នោះឡើយ​។​

​ការបារម្ភ​របស់​រុស្ស៊ី​និង​ចិន ពី​ការគំរាមកំហែង​ដោយ​អាវុធ​ជីវសាស្ត្រ ក្រោយពេល​ចិន​និង​រុស្ស៊ី​បាន​បង្ហាញថា​អាមេរិក​មាន​ទីតាំង​ពិសោធ​ជីវសាស្ត្រ​យោធា នៅក្រៅ​ប្រទេស​ដល់​ទៅ​២០០​កន្លែង ហើយ​រាល់​សកម្មភាព​នៅក្នុង​មន្ទីរ​ពិសោធ​ទាំងនោះ​មិន​ត្រូវបាន​លាតត្រដាង​ច្បាស់លាស់​នោះឡើយ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close