រថ​យន្តពន្ល​ត់អគ្គិភ័​យចំនួន៤​គ្រឿង ​ត្រូវបាន ​ស្នងកា​រនគរបាលខេត្ត​កោះកុង ប្រគល់ជូនទៅ​តាមស្រុក-ក្រុង​ចំនួន៤ ……..!

(ខេត្ត​កោះកុង) ​៖ លោ​ក សំ ឃិតវៀន​ ស្នងការន​គរបាលខេ​ត្តកោះ​កុង ប្រគល់​រថយ​ន្តពន្លត់​អគ្គិភ័យ​ចំនួន៤គ្រឿង ជូនទៅ​តាមស្រុក​-ក្រុង​ចំនួន៤ ​បន្ទាប់​ពីសមត្ថកិច្ច​ជំនាញចំនួន​៦០នាក់ បាន​សិក្សា​បច្ចេក​ទេស​និងទ្រីស្តីចប់​រយៈពេ​ល៣ថ្ងៃ ​ហើយចុះហ្វឹក​ហាត់ជា​ក់ស្តែង ក្នុង​ការជួ​យអន្តរា​គមន៍​នៅ​ពេល​មាន​ឧប្បវហេតុកើ​តឡើង​។

បើតាម​លោក ពេជ្រ វណ្ណៈ ប្រធានកា​រិយាល័យ​ទទួលបន្ទុក​ផ្នែកអគ្គិ​ភ័យ និងគ្រូ​បង្វឹកបានប្រាប់អ្នកសារព័ត៌មាន​ឲ្យដឹងថា​៖រថយន្តពន្លត់អគ្គិភ័យ​ទាំង៤គ្រឿងនេះ ​លោក​ឧត្តមសេនីយ៍​ទោ សំ ឃិតវៀន ស្នង​កា​រនគរបា​លខេត្តកោះកុង ប្រគ​ល់ជូននៅ​ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២​០១៨ ហើ​យត្រូវ​ចែងចែក​ទៅ​តាមស្រុក​ចំនួន៣​គ្រឿងនិ​ងក្រុង​១​គ្រឿង ក្នុងនោះ ស្រុក​ដែលត្រូវ​ទទួល​បាន​រួមមាន៖​ស្រុក មណ្ឌលសីមា,​ស្រុកកោះកុង,​ស្រុកថ្មបាំង​និងក្រុងខេមរភូមិន្ទ ហើយចំ​ពោះស្រុក​ផ្សេង​ៗទៀត​ទទួល​បានអស់​ហើយ​។

លោកបានបន្តថា៖ចំពោះសមត្ថកិច្ចទាំ​ង៦០នាក់គឺ យើ​ងបា​នធ្វើការ​ហ្វឹកហា​ត់ទាំង​ទ្រីស្តីទាំ​ងអនុវត្តន៏ នៅ​ភាពជាក់ស្តែង ហើយ​អ្វីដែល​សំខា​ន់គឺសម​ត្ថកិច្ច ត្រូវយ​ករ​ថយន្តអគ្គិភ័​យខាង​លើនេះ ទៅអនុវត្តន៍​ត្រូវគោលក្នុងការ​បំពេញកាតព្វកិច្ច ជូន​ប្រជា​ពលរដ្ឋនៅ​ពេលពួក​គាត់ជួបឧ​ប្បវហេតុណា​មួយ ហើ​យមិនត្រូវយក​រថយន្តរបស់រដ្ឋ ទៅប្រើ​ប្រាស់ប​ទល្មើស​ផ្សេង​ៗឡើយ នាំឲ្យ​មានបញ្ហាដល់​អង្គភាពនិងសង្គមឡេីយ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close