ពេញ១សប្តាហ៍ និងកំឡុងពិធីបុណ្យភ្ជុំបិណ្ឌ! ភ្ញៀវទេសចរជាង ៩០ម៉ឺននាក់ ចេញដើរកម្សាន្ត
ភ្នំពេញ៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា សរុបរយៈពេលពេញមួយសប្តាហ៍ (បូករួមទាំងកំឡុងពិធីបុណ្យភ្ជុំបិណ្ឌ) ភ្ញៀវសរុបមានចំនួន ៩១១,១៤៧នាក់ បានដើរលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា។
ដោយឡែកសម្រាប់ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាឱកាសចុងសប្តាហ៍បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌ គឺនៅថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ គឺមានភ្ញៀវសរុបមានចំនួន ២៤៦,៤៥០នាក់ (កើនឡើងប្រមាណ១១០,៩៦% ធៀបនឹងចុងសប្តាហ៍កន្លងមក) ក្នុងនោះមានភ្ញៀវជាតិ ២៤៤,២២៥នាក់ និងមានភ្ញៀវបរទេសផ្ទៃក្នុង២,២២៥នាក់។
គោលដៅទេសចរណ៍សំខាន់ៗសម្រាប់រយៈពេលពេញមួយសប្តាហ៍នេះ រួមមាន៖
* ខេត្តកំពត មានចំនួន១៤០,១៦៨នាក់
* ខេត្តកែប មាន១១១,៨៤០នាក់
* ខេត្តព្រះសីហនុ មានចំនួន៩៨,២២៩នាក់
* ខេត្តពោធិ៍សាត់ មានចំនួន៧៩,៦៧៨នាក់
* ខេត្តកំពង់ចាម មានចំនួន៦៥,៦៣៩,នាក់
* ខេត្តបាត់ដំបង មានចំនួន៥៤,៩៦៩ នាក់
* ខេត្តកំពង់កំពង់ស្ពឺ មានចំនួន៤៨,១៤៨នាក់
* ខេត្តសៀមរាប មានចំនួន៤៤,១៥៧នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។