បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនជាស្ត្រី ២នាក់ នៅខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) ក្រសួងមហាផ្ទៃ សហការជាមួយស្នងការនគរបាលខេត្តកំពង់ស្ពឺ បានចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនជាស្ត្រីចំនួន ២នាក់ និងដកហូតរថយន្តមួយគ្រឿង និងគ្រឿងញៀនចំនួន ១៦កញ្ចប់ធំ នៅវេលាម៉ោង២៣នឹង១៥នាទី រំលងអាធ្រាត្រឈានចូលថៃ្ងទី១៣ ខែតុលា ឆ្នាំ២០២១ នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នគរបាល បានឱ្យដឹងថា ជនសង្ស័យទាំង ២នាក់ ឈ្មោះ គង់ សំណាង ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច និងឈ្មោះ សុខ ស្រីនិត ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយង ស្រុកភ្នំស្រួច។ ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះ បានរកឃើញម្សៅក្រាមពណ៌ថ្លាសចំនួន ១៦កញ្ចប់ធំ និងឧបករណ៍ សំរាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន និងរថយន្ត១គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន នៅរាជធានីភ្នំពេញ ដើម្បី ចំណាត់ការបន្ដ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។