វៀតណាម ប្រកាស​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​ជិត ៣​ពាន់​ករណី​ទៀត និង​ស្លាប់ ៩៣​នាក់

វៀតណាម​៖ ក្រសួងសុខាភិបាល​វៀត​ណា​ម​បានប្រកាស​រកឃើញ​ករ​ណី​ឆ្លង​ថ្មីៗ នៃ​ជំងឺ​កូ​វីដ​១៩ ចំនួន ២,៩៤៩​ករណី​បន្ថែមទៀត កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១​។​

​ប្រភព​ថា ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើ មាន​១០​ករណី​ជា​ករណី​នាំចូល ក្រៅពីនោះ​សុទ្ធតែជា​ករណី​ឆ្លង​ក្នុងស្រុក​ទាំងអស់ ខណៈ​ទីក្រុង​ហូជីមិញ​ដែលជា​ចំណុចកណ្តាល នៃ​ការផ្ទុះ​រីក​រាល​នៃ​ជំងឺ​នេះ​បាន​រ៉ាប់រង​ករណី​ឆ្លង​ថ្មី​តែឯង​រហូតដល់ ១,០១៨​នាក់​។​

​ក្នុង​របាយការណ៍​ថ្ងៃ​អង្គារ​នេះដែរ ក្រសួងសុខាភិបាល​វៀត​ណា​ម​ក៏បាន​ប្រកាស​ពី​ករណី​អ្នកស្លាប់​ថ្មី ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ទេ​ចំនួន​៩៨​នាក់​បន្ថែមទៀត​ផងដែ​រ​។​

​គិត​ត្រឹម​យប់​ថ្ងៃទី​១២ ខែតុលា វៀតណាម​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​នៅ​ទូទាំងប្រទេស​ចំនួន ៨៤៦,២៣០​នាក់ ក្នុងនោះ​អ្នកជំងឺ​ជាសះស្បើយ​ចំនួន ៧៨៦,០៩៥​នាក់ ចំណែក​ចំនួន​អ្នកស្លាប់​សរុប​ចំនួន ២០,៧៦០​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close