មន្ត្រី​ជំនាញ រកឃើញ​បង្គា និង​បង្កង​ទឹកសាប​ជាង ៥០​គីឡូក្រាម មាន​ចាក់​បញ្ចូល​ចាហួយ​!

​ភ្នំពេញ​៖ ដោយមាន​ការណែនាំ​ពី​ឯកឧត្តម ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. មន្ត្រី​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ CCF​ប្រចាំ​សាខា​រាជធានី​ភ្នំពេញ បាន​នាំយក​រថយន្ត​ពិសោធន៍​ចល័ត​ចុះទៅ​ត្រួតពិនិត្យ​គុណភាព​គ្រឿង​សមុទ្រ​នៅ​ផ្សារ​លក់​គ្រឿង​សមុទ្រ​ដែល​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ ៥៨៩ (​ផ្លូវ​ត្រឡោកបែក​) សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

​ជាក់ស្តែង កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១​ម្សិលមិញ មន្ត្រី​ជំនាញ មិនបាន​រកឃើញ​សារធាតុ Formaline លើ​គ្រឿង​សមុទ្រ​ទាំង​នោះឡើយ តែ​បាន​រកឃើញថា​បង្គា និង​បង្កង​ទឹកសាប​ចំនួន ៥០.៥០​គីឡូក្រាម មាន​ចាក់​បញ្ចូល​សារធាតុ​ចាហួយ ដើម្បី​កេងប្រវ័ញ្ច​លើ​ប្រជាពលរដ្ឋ​ជា​អ្នកប្រើប្រាស់​។

​ក្រោយពី​បាន​ត្រួត​ពិនិត្យឃើញ​ដូចនេះ មន្ត្រី​ជំនាញ បានធ្វើ​ការពិន័យ និង​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​ឱ្យ​ឈប់​ប្រព្រឹត្តល្មើស​នឹង​ច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close