វៀតណាម ចាក់វ៉ាក់សាំងដល់កុមារ ចាប់ពី១២ឆ្នាំហើយ!

វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាមបានអនុម័តឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកុមារអាយុចន្លោះពី១២ ទៅ ១៧ឆ្នាំនៅទូទាំងប្រទេស ប៉ុន្តែមិនទាន់ដឹងថា ប្រើប្រាស់វ៉ាក់សាំងប្រភេទអ្វីទេ។

ក្រសួងថា ដោយផ្អែកលើការផ្គត់ផ្គង់វ៉ាក់សាំង និងស្ថានភាពកូវីដ១៩ ក្នុងប្រទេស ជាដំបូងអាជ្ញាធរមូលដ្ឋានវៀតណាមត្រូវបានអនុញ្ញាតឱ្យចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងលើក្មេងអាយុ១៦-១៧ ឆ្នាំ មុននឹងចាប់ផ្តើមលើក្រុមក្មេងៗដទៃទៀត។
ប្រភពបញ្ជាក់ទៀតថា តំបន់នានាអាចចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងលើកុមារបានភ្លាមៗតែម្តង ប្រសិនបើពួកគេរៀបចំបានល្អ។
យ៉ាងណាក៏ដោយ ក្រសួងមិនបានបញ្ជាក់លម្អិថា តើប្រើប្រាស់វ៉ាក់សាំងប្រភេទអ្វីទេ សម្រាប់កុមារ វ័យចាប់ពី១២ ដល់ ១៧ឆ្នាំមនេះ។ សម្រាប់វៀតណាម ក្រុមវ័យអាយុក្រោម១៨ ឆ្នាំ មានឆ្លងប្រមាណ១៧ភាគរយ ក្នុងចំណោមឆ្លងសរុប ទូទាំងប្រទេស។
គួរបញ្ជាក់ថា បើយោងតាមក្រសួងសុខាភិបាលវៀតណាម រហូតមកទល់ពេលនេះ វ៉ាក់សាំងកូវីដ១៩ ប្រមាណជិត ៥៧.៥ លានដូសហើយ ត្រូវបានចាក់លើមនុស្សពេញវ័យនៅទូទាំងប្រទេស ក្នុងនោះ អ្នកចាក់បានដូសទី១ បានប្រមាណ៣៩.៨លាននាក់ តែអ្នកចាក់គ្រប់ ២ដូស មានប្រមាណ១៦.៥លាននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។