នាវាចំបាំងកងទ័ពជើងទឹកអូស្ត្រាលី ១គ្រឿង ចូលចតនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ រយៈពេល៣ថ្ងៃ!

ខេត្តព្រះសីហនុ៖ នាវាចំបាំងកងទ័ពជើងទឹកអូស្ត្រាលី១គ្រឿង បានចូលចត នៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ នៅវេលាម៉ោង៩ និង៤០នាទីព្រឹក នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ សម្រាប់រយៈពេល៣ថ្ងៃ ដើម្បីចំណងមិត្តភាពរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ កម្ពុជា អូស្ត្រាលី និងពិធីប្រគល់-ទទួល សម្ភារៈផ្គត់ផ្គង់វេជ្ជសាស្ត្រកូវិដ-១៩ ដោយស្ថានទូតអូស្ត្រាលី។
សូមជម្រាបថា នាវានេះ ឈ្មោះ HMAS Anzac (FFH 150) មានបណ្ដោយ ១១៨ ម, ទទឹង ១៤.៨០ម, ជំរៅទឹក ៦.២០ម, ទំងន់ផ្ទុក ៣,៨១០តោន, ល្បឿន ២៧ knots (50 km/h) បានដឹកមនុស្សចំនួនសរុប ១៥៨នាក់ ក្នុងនោះនាយនាវី ២២នាក់ ពលនាវិក ១៣៦នាក់ ដែលដឹកនាំដោយលោក ឧត្តមនាវីត្រី Mal Wise មេបញ្ជាការនាវា ឥណ្ឌូ ប៉ាស៊ីហ្វិក នៃកងទ័ពជើងទឹកអូស្ត្រាលី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។