វៀតណាម ប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ជាង ៣ពាន់ទៀត និងតួលេខស្លាប់កើន ៦៣នាក់

វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាម កាលពីថ្ងៃទី១៧ តុលាម្សិលមិញ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ៣,១៩៣ករណីបន្ថែមទៀត។

ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះដែរ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះទេចំនួន៦៣នាក់បន្ថែមទៀតផងដែរ។
គិតត្រឹមយប់ថ្ងៃទី១៧ ខែតុលា វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៨៦៤,០៥៣នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៧៩១,៨៤៤នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ២១,១៩៤នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។