សមត្ថកិច្ច បង្ក្រាប​ពលរដ្ឋ ៥៨​នាក់ ករណី​លួច​ឆ្លងដែន​ចូលទៅ​ប្រទេស​ថៃ​!

​ខេត្តបាត់ដំបង​៖ កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២១ ចុង​សប្តាហ៍​នេះ កម្លាំង​នគរបាល​ខេត្តបាត់ដំបង ដែល​ឈរជើង​នៅក្នុង​ភូមិសាស្ត្រ ឃុំ​បឹងរាំង​ស្រុក​កំរៀង ខេត្តបាត់ដំបង និង​សមត្ថកិច្ច​នៃ​ព្រះរាជាណាចក្រ​ថៃ បាន​បង្ក្រាប​និង​ទប់ស្កាត់ បាន​ទាន់​ប្រជាពលរដ្ឋ​ចំនួន ៥៨​នាក់ ដែល​លបលួច​ឆ្លងដែន​ពី​ប្រទេស​កម្ពុជា​ចូលទៅក្នុង​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​។​

​ពលរដ្ឋ​ទាំង ៥៨​នាក់​នោះ មាន​ស្រី្ត ២០​នាក់ និង​កុមារ ៥​នាក់​។ ក្នុងពេល​ជាមួយ​នោះ​សមត្ថកិច្ច បានធ្វើការ​ឃាត់ខ្លួន​មេខ្យល់​ម្នាក់ ដែល ជា​អ្នក​នាំ​ពួកគាត់​ទាំងអស់គ្នា​ឆ្លងដែន​ដោយ​ខុសច្បាប់​ចូលទៅក្នុង​ប្រទេស​ថៃ​។​

​ករណីនេះ នគរបាល​វរៈ​ព្រំដែន បាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង ដើម្បី​អនុវត្តតាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close