បង្ក្រាប​​គ្រឿងញៀន​ឆ្លងដែន​ជិត ២០​គីឡូក្រាម ចាប់​ខ្លួប​ជនសង្ស័យ ២​នាក់ នៅ​ក្រុង​បាវិត​

ខេត្តស្វាយរៀង​៖ គ្រឿងញៀន​ចំនួន ១៩.៤៨៨​ក្រាម អាវុធខ្លី​K54 ០១​ដើម ត្រូវបាន​កម្លាំង​ជំនាញ​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ធ្វើការ​បង្ក្រាបបាន កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១​កន្លងទៅ នៅ​ចំណុច​ផ្លូវ​បេតុង ស្ថិតក្នុង​ភូមិ​តា​បិ​ប សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់​។​

​ជនសង្ស័យ​ទាំង​២​នាក់​នោះ ឈ្មោះ ឡេ វ៉ាន់​ថ អាយុ​១៨​ឆ្នាំ ភេទ​ប្រុស ជនជាតិ​វៀតណាម មុខរបរ​ជាងឈើ រស់នៅ​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង​ឈ្មោះ វ៉ាន់ សុ​ផា អាយុ​២០​ឆ្នាំ ភេទ​ប្រុស ជនជាតិខ្មែរ មុខរបរ​ជាងឈើ រស់នៅ​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​ចំណែក​វត្ថុតាង​ចាប់បាន រួមមាន​៖ ថ្នាំញៀន​ហេ​រ៉ូ​អ៊ី​ន ៣៥០២​ក្រាម ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន ២៩៨៦​ក្រាម ថ្នាំញៀន​កេ​តា​មីន ១៣ ០០០​ក្រាម (​សរុប​ទម្ងន់ ១៩​គីឡូក្រាម ៤៨៨​ក្រាម​) អាវុធខ្លី​ធុន K54 ១​ដើម បង់​១ គ្រាប់​៨​គ្រាប់ ម៉ូតូ​១​គ្រឿង និង​កាបូប​ធំ​សំរាប់​ដាក់​គ្រឿងញៀន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close