តម្លៃ​ប្រេងសាំង​ធម្មតា បន្ត​ឡើង ៤ ៣០០​រៀល​ហើយ​!

​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម​នៃ​កម្ពុជា នៅ​ថ្ងៃទី​១៨ តុលា​នេះ បាន​ជូនដំណឹង​ស្តីពី​ថ្លៃ​លក់រាយ សម្រាប់​ប្រេងឥន្ធនៈ​តាម​ស្ថានីយ​នានា​ទូទាំងប្រទេស​កម្ពុជា ក្នុងនោះ តម្លៃ​ប្រេងសាំង​ធម្មតា បាន​ឡើង​២០០​រៀល និង​ប្រេង​ម៉ា​សូត បាន​ឡើង ២០០​រៀល ក្នុង​មួយ​លីត្រ​។​

​យោងតាម​សេចក្តីជូនដំណឹង ចាប់ពី​ថ្ងៃទី​១៦ ដល់ទី​៣១ ខែតុលា គឺ​តម្លៃ​ប្រេងសាំង​ធម្មតា នឹងត្រូវ​លក់​តម្លៃ ៤ ៣០០​រៀល​ក្នុង​មួយ​លីត្រ ខណៈ​តម្លៃ​ប្រេងម៉ាស៊ូត គឺ​ត្រូវ​លក់​តម្លៃ ៤០០០​រៀល​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close