យុវជនម្នាក់ចុះលេងទឹកព្រែក លង់ស្លាប់ សមត្ថកិច្ចប្រើពេលអស់១ម៉ោង ទើបរកឃើញសព
បើយោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណជាង៣រសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ មានករណីយុវជនម្នាក់បានលង់ទឹកព្រែក នៅចំណុចស្ពានតូរចាស់ ភូមិត្រពាំងរុន ឃុំអំពិល ស្រុកប្រាសាទបាគង។
តាមសាក្សីថា យុវជនដែលលង់ទឹកស្លាប់នោះ មានអាយុប្រមាណ ១៧ឆ្នាំ ដោយមុនពេលកើតហេតុ ជនរងគ្រោះ រួមជាមួយមិត្តភក្តិប្រមាណជា ៥នាក់បានមកងូតទឹកលេង រួចក៏មានការឆោឡោរ ដោយបាត់ជនរងគ្រោះតែម្តង។
យ៉ាងណាក៏ដោយ ក្រោយពីប្រើពេលរាវរកអស់ប្រមាណជាង១ម៉ោងមក ពោលគឺនៅវេលាម៉ោងប្រមាណជិត ៥ល្ងាច គេបានរកឃើញសាកសពជនរងគ្រោះហើយ ដោយស្ថិតនៅមិនឆ្ងាយប៉ុន្មានពីកន្លែងពួកគេលេងទឹកនោះ។
ចំពោះមូលហេតុដែលបណ្តាលឲ្យយុវជននោះស្លាប់ នៅមិនទាន់មានការបញ្ជាក់ពីសមត្ថកិច្ចជំនាញនៅឡើយទេ ដោយសមត្ថកិច្ចកំពុងធ្វើការពិនិត្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។