កម្ពុជា នឹង​បន្ត​ធ្លាក់ភ្លៀង​ពី​កម្រិត​ខ្សោយ​ទៅ​បង្គួរ ចាប់ពី​ថ្ងៃទី​២០-២៦ តុលា​!

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​ធាតុអាកាស​ចាប់ពី​ថ្ងៃទី​២០-២៦ ខែតុលា ឆ្នាំ​២០២១​។​

​ក្រសួង​បាន​ឲ្យ​ដឹងថា ភាគ​ខាងជើង​នៃ​កម្ពុជា ទទួលរង​នូវ​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ចិត្ត រីឯ​ភាគខាងត្បូង​ទទួល​ឥទ្ធិពល ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា ដែល​នឹង​បណ្តាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់ ពី​កម្រិត​ខ្សោយ ទៅ​បង្គួរ​៕

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close