ស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ ៣ ត្រូវបានគេមើលឃើញថា កំពុងកើតមាន ភាពមិនប្រក្រតី យ៉ាងពេញបន្ទុក ប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្ត នៅផ្លូវជាតិលេខ៣
(ខេត្តកំពត) ៖ ភាពមិនប្រក្រតីនេះ ត្រូវបានប្រជាពលរដ្ឋ ក៏ដូចអាជ្ញាធរមូលដ្ឋាន នឹងម្ចាស់រថយន្ត ធ្វើអាជីវកម្មតូចតាច ដឹកអីវ៉ាន់តាមផ្លូវជាតិលេខ ៣ សម្រាប់ដោះស្រាយ ជីវភាពគ្រួសារ បានសម្ដែងការមិនពេញចិត្ត ទៅលើមន្ត្រីស្តានីយ៏ មួយចំនួន ប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត តាមបណ្ដោយផ្លូវជាតិលេខ ៣ ស្ថិតក្នុង ឃំុតានី ស្រុកអង្គរជ័យ ខេត្តកំពត ដោយធ្វើការរិះគន់ យ៉ាងខ្លាំងៗថា ប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្ត ជាអ្នកបើកដៃ ឲ្យមន្ត្រីក្រោមឲ្យវាទ ជំរិតយកលុយ ពីក្រុមឈ្មួញតូចតាច។
ប្រភពពីក្រុមប្រជាពលរដ្ឋ រកស៊ីដឹកទំនិញទាំងនោះ បានបន្តឲ្យដឹងថា ទោះរថយន្តពួកគាត់ ដឹកត្រឹមត្រូវ តាមច្បាប់ ក៏ដោយ ក៏ជៀសមិនផុត ពីការបង់លុយ ទៅឲ្យក្រុមមន្ត្រី ក្រោមការគ្រប់គ្រង របស់លោក ប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្ថនេះដែរ?។
រីឯចំណែករថយន្ត របស់មេឈ្មួញធំៗ មានលុយ មានអំណាច ដឹកស្ទើស្រុតអស់ផ្លូវស្ពាន ក៏មន្ត្រីទាំងនោះ មិនដែលហ៊ានបើកភ្នែកមើលទេ។
ពាក់ព័ន្ធភាពមិនប្រក្រតី កើតមានអំពើពុករលួយ នៅស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្ត ខាងលើនេះ មហាជនជា
ច្រើន ទាំងរស់នៅ ស្រុកអង្គរជ័យ នឹងអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ ៣ បានឃើញសកម្មភាព មិនប្រក្រតី របស់មន្ត្រី ១ក្រុមតូច ប្រចាំការ នៅស្ថានីយ៍ ជញ្ជីងថ្លឹង រថយន្ត នឹងឃើញភាពអសកម្ម របស់មន្ត្រី ស្ថានី ជញ្ជីងថ្លឹងរថយន្ថ នឹងដាក់រហស្សនាម ឲ្យថា៖ ជាប្រធានជញ្ជីង គិតតែពីផលប្រយោជន៍ គ្រួសាររបស់ខ្លួន នឹងក្រុមបក្ខពួករបស់ខ្លួន តែប៉ុណ្ណោះ។
ជាងនេះទៅទៀត មហាជន បាននាំគ្នារិះគន់ថា បុគ្គលិត របស់ខ្លួនជាមន្ត្រី ក្នុងក្របខ័ណ្ឌរដ្ឋ ស៊ីប្រាក់ខែរដ្ឋ មិនខំអនុវត្តន៍ ទៅតាមតួរនាទីខ្លួនឯងទេ បែរជានាំគ្នាខំប្រឹងរកលុយ តាមរបៀបពុករលួយ ដោយច្របាច់ករ ប្រជាពលរដ្ឋ អាជីវករតូចតាច យកលុយដាក់ហោប៉ៅ ចែកគ្នា ធ្វើមានធ្វើបានទៅវិញ?។
ប្រភពពីអ្នកធ្លាប់រកស៊ី ដឹកទំនិញ បានប្រាប់ឲ្យបណ្ដាញព័ត៌មាន យើង បានដឹងថា៖ ប្រសិនបើ ជារថយន្តរបស់ ឈ្មួញធំៗ មានលុយមានអំណាចវិញ ទោះរថយន្តទាំងនោះ ដឹកអាច៌ដី ដឹកខ្សាច់ ដឹកថ្ម ធ្វើអាជីវកម្ម ពេញហៀរហូរ ខុសលខណៈបច្ចេកទេស នៃស្តង់ដារ ច្បាប់កំណត់ នឹងដឹកទំនិញលើសទម្ងន់ រាប់រយតោន ក៏គេមិនដែលឃើញ រថយន្តទាំងនោះ ចូលថ្លឹងសោះ ឃើញតែរត់ចូលបង់លុយ ហើយរត់ឡើងឡានវិញ ហើយដំណើការ ទៅបានយ៉ាងរលូន ទាំងនេះ បានសបញ្ជាក់ ឲ្យឃើញថា ជាកន្លែងស្ថានីយ៍ ជញ្ជីងថ្លឹងលុយពិតៗ មិនមែនកន្លែងស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តនោះទេ។
ដោយឡែកប្រភព ពីមជ្ឈដ្ឋាននានា បានរិះគន់ខ្លាំៗថា ដោយសារតែ មានការធូរលុង ឬអាចមានការ បើកដៃ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ នឹងដឹកជញ្ជូន នឹងលោក ប្រធានមន្ទីរសាធារណការ ខេត្តកំពត ថ្លឹងរថយន្តខាងលើនេះ ហ៊ានប្រព្រិត្តអំពើ ពុករលួយ យ៉ាងចំហរ ដោយគ្មានញញើត នូវចំណាត់ការ របស់អង្គភាព ប្រឆាំងអំពើរពុករលួយ ដែលមាន ឯកឧត្តមបណ្ឌិត ឱម យិនទៀង ជាប្រធានអង្គភាព បន្តិចណាសោះឡើយ ។
គួរបញ្ជាក់ផងដែរថា៖ ក្រោយពីមានសេចក្ដីរាយការណ៍ ពីអ្នកសារព័ត៌មាន យើង បានចុះទៅ យកព័ត៌មាន ដល់ទីតាំង ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តខាងលើ កាលពី ល្ងាចម៉ោង ០៥ និង៣០នាទី ថ្ងៃ ២៣ ខែកញ្ញា ឆ្នាំ២០១៨ បានឃើញទង្វើ មិនប្រក្រតីជាច្រើន នឹងឃើញភាពអសកម្ម របស់មន្ត្រីស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្ត យ៉ាងច្បាស់ នូវអំពីអំពីេរពុករលួយ របស់ពួកគេ ដោយគ្មានញញើតសោះនោះ ។
ពាក់ព័ន្ធបញ្ហាជុំវិញ ខ្ញុំ មិនអាចសុំការបំភ្លឺ ពីលោកប្រធានស្ថាននីផ្លឹងរថ្ថយន្ត បានទេដោយមិនមានលេខទូរស័ព្ទ សំរាប់ទំនាក់ទំនង ។
ទង្វេីពុករលួយ ដល់ខួរឆ្អឹងបែបនេះ មហាជនជាច្រើន ធ្វើការស្នើសុំឲ្យឯកឧត្ដ ស៊ុន ចាន់ថុល រដ្ផមន្ត្រី ក្រសួងសាធារណៈការណ៍ និងដឹកជញ្ជូន ទើបឡើងថ្មី មេត្តាពិនិត្យ ទៅលើក្រុមមន្ត្រី ស្ថានីយ៍ជញ្ជីងថ្លឹង រថយន្តខាងលើផងទាន ។
សូមបញ្ជាក់ថាក្រុមជញ្ចីងនេះប្រហែលទៅហ្នឹងកុងត្រូលជជុះទៅហើយ បានន័យថាមិនដែលឃើញថ្លឹងរថយន្តយទេយកតែលុយចែកគ្នាធ្វេីមានធ្វេីបានគួរណាស់ឯកឧត្តមស៊ុនចាន់ថុលរដ្ធមន្ត្រីសាធារណះការនិងដឹកជញ្ជូន(សាមុីក្រសួងសូមមេត្តាមេីលលោកប្រធានស្តានីយ៏ថ្លឹងជញ្ជីងនៅផ្លូវជាតិលេខ៣ខ្លះៗផងប្រជាពលរដ្ធរអ៊ូខ្លាំងណាស់ទានប្រោស។ខ្មែរ៧មករានិងចុះផ្សាយបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។