បុរស២នាក់ រងរបួសធ្ងន់ ក្នុងករណីម៉ូតូ២គ្រឿង បុកគ្នាពេញទំហឹង នៅស្រុក្រគរ
ខេត្តពោធិ៍សាត់៖ កាលពីព្រលប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូ បណ្តាលឲ្យបុរសចំនួន ២នាក់ នៅលើផ្លូវជាតិលេខ៥ ក្នុងភូមិអូរអាចកុក ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិសាត់។

ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញម៉ូតូ១គ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ផ្លាកលេខ ពោធិ៍សាត់1C-1689 ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចខាងលើ បានជ្រុលទៅបុកនឹងម៉ូតូ១គ្រឿងមួយគ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ផ្លាកលេខក-០៥៥៨ ដែលកំពុងធ្វើដំណើរពីលិចទៅកើតច្រាសទិសគ្នា បណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់តែម្តង។
ជនរងគ្រោះ ឈ្មោះ ម៉ាង រី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរអញ្ចាញ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ (រងរបួសធ្ងន់) និងភាគីម្ខាងទៀតឈ្មោះ តូច ចាន់ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្រាំងធំ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (រងរបួសធ្ងន់)។
ក្រោយពេលកើតហេតុ នគរបាលជំនាញបានពិនិត្យ និងវាស់វែង បានធ្វើការសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីកត្តាល្បឿន និងការមិនប្រកាន់ស្តាំ។ ចំពោះម៉ូតូទាំង២គ្រឿង បានយកមករក្សាទុក ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។