អាជ្ញាធរ​ជាតិ​អប្សរា​ចាប់ផ្តើម​ដំណើរការ​ជួសជុល​កម្រាល​ផ្លូវ​ចូល និង​រចនា​សម្ពន្ធ​នៃ​ខ្លោងទ្វារ​ទី​៣​ប្រាសាទ​ព្រះ​គោ​

​ខេត្តសៀមរាប​៖ ក្រុម​អ្នកបច្ចេកទេស​អាជ្ញាធរ​ជាតិ​អប្សរា ចាប់ផ្តើម​ដំណើរការ​ជួសជុល​កម្រាល​ផ្លូវ​ចូល និង​រចនា​សម្ពន្ធ​នៃ​ខ្លោងទ្វារ​ទី​៣​ប្រាសាទ​ព្រះ​គោ ដែល​ទទួលរង​នូវ​ការខូចខាត​ធ្ងន់ធ្ងរ​។

​តាម​ការបញ្ជាក់​ពី​លោក សារាយ គឹម​ហួល មន្ត្រី​បច្ចេកទេស បានឱ្យដឹងថា ការងារ​ជួសជុល​នេះ​មានការ​លំបាក​ខ្លាំង ដោយ​មូលហេតុ​រចនា​សម្ពន្ធ​សំណង់​មាន​ភាពស្មុគស្មាញ ថ្ម​មួយចំនួន​មានការ​ពុកផុយ និង​បាត់បង់ ទាមទារ​ការយកចិត្ត​ទុកដាក់​ខ្ពស់ ពិសេស​បច្ចេកទេស​ពង្រឹង​នៅតាម​ផ្នែក​ទ្រ​ទម្ងន់ និង​ទប់​ជំហរ​ជញ្ជាំង​នៃ​ខ្លោងទ្វារ​ប្រាសាទ​។ ​ហើយ​ការងារ​នេះ គ្រោង​នឹង​បញ្ចប់ នា​ចុងឆ្នាំ​២០២១ ខាងមុខ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close