ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ជីវិតមនុស្សអាចប្រែប្រួល ប៉ុន្តែការ ការពារជាតិមិនអាច ប្រែប្រួលបាននោះទេ
រាជធានីភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ជីវិតមនុស្សអាចប្រែប្រួល ប៉ុន្តែការ ការពារជាតិមិនអាច
ប្រែប្រួលបាននោះទេ គឺត្រូវពង្រឹងបន្ថែម ដូច្នេះកងទ័ពសម័យបច្ចុប្បន្ន និងគ្រប់ជំនាន់ត្រូវតែបន្ត ថែរក្សាការពារសន្តិសុខ និងសមទ្ធិផលនានា ដែលរៀបច្បងបន្សល់ទុកឲ្យសម័យសង្គ្រាម គឺជាកាលះបង់ខ្ពស់បំផុត ចំពោះជាតិមាតុភូមិ ដែលយុវជនជំនាន់ក្រោយត្រូវតែដឹងគុណ ដោយសារតែការលះបង់ នេះហើយ ដែលធ្វើឲ្យយើង មានសន្តិភាព មានឱកាសក្នុងការកសាង និងអភិវឌ្ឍប្រទេស រហូតមកដល់សព្វថ្ងៃ៕។ ការលើកឡើងយ៉ាងដូច្នេះរបស់លោក ហ៊ុន ម៉ាណែត ត្រូវបានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយ អតីតនាយទាហាន មកពីសាលាហ្វឹកហ្វឺននាយទាហាន (ង៥០ ដីឥដ្ឋ) នៅទីបញ្ជាការដ្ឋានកងពលតូចលេខ៧០ ស្ថិតនៅស្រុកគៀនស្វាយ ខេត្តកណ្ដាល។ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ស្នាដៃជាច្រើនរបស់កងទ័ព បានចូលរួមក្នុងបុព្វហេតុជាតិជាច្រើន ដូចជាទប់ស្កាត់ការវិលត្រលប់មកវិញ នូវរបបខ្មែរក្រហម កិច្ចព្រមព្រៀង ២៣ តុលា ១៩៩៣ និងបញ្ចប់សង្គ្រាមឆ្នាំ១៩៩៨ និងការពារថែរក្សាសុខសន្តិភាពដល់សព្វថ្ងៃនេះ។ លោកបានផ្ដល់អនុសាសន៍ពិសេសមួយឃ្លាថា «ភារកិច្ច កាតព្វកិច្ចរបស់កងទ័ពសម័យនេះ មិនខុសពីភារកិច្ច កាតព្វកិច្ចរបស់កងទ័ពសម័យមុននោះទេ គឺការពារជាតិ ការពារទឹកដី និងប្រជាជន»។ លើសពីនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជីវិតមនុស្សអាចប្រែប្រួល ប៉ុន្តែការការពារជាតិមិនអាចប្រែប្រួលបាននោះទេ គឺត្រូវពង្រឹងបន្ថែម។ ដូច្នេះកងទ័ពសម័យនេះ និងកងទ័ពគ្រប់ជំនាន់ ត្រូវការពារសុខសន្តិភាព និងសមិទ្ធផលដែលរៀមច្បងបានបន្សល់ទុកឲ្យ និងចូលរួមថែរក្សាការពារ សម្រាប់មនុស្សជំនាន់ក្រោយៗទៀត។ ក្នុងឱកាសនោះ លោកបានផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ថ្នាក់ដឹកនាំក្រសួងការពារជាតិ ជូនចំពោះនាយទាហាន នាយទាហានរង ពលទាហាន និងអតីតនាយទាហាន មកពីសាលាហ្វឹកហ្វឺននាយទាហានទាំងអស់ ចំពោះការដឹងគុណ នៃការលះបង់ក្នុងបុព្វហេតុការពារជាតិមាតុភូមិ។ លោកអគ្គមេបញ្ជាការរង ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះនាយទាហានស្ម័គ្រចិត្ត ចូលរួមក្នុងការបម្រើកងទ័ពនាសម័យនោះ ព្រោះការចូលបម្រើកងទ័ព ក្នុងសម័យសង្គ្រាម គឺជាកាលះបង់ខ្ពស់បំផុត ចំពោះជាតិមាតុភូមិ ដែលយុវជនជំនាន់ក្រោយត្រូវតែដឹងគុណ ដោយសារតែការលះបង់នេះហើយ ដែលធ្វើកម្ពុជាមានសន្តិភាព មានឱកាសក្នុងការកសាង និងអភិវឌ្ឍប្រទេសរហូតមកដល់សព្វថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។