វៀតណាម ប្រើវ៉ាក់សាំង Pfizer ចាក់ឲ្យកុមារ និងយុវវ័យ!

ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារនិងយុវវ័យនឹងត្រូវចាប់ផ្តើម នាខែក្រោយគឺខែវិច្ឆិកា ដោយប្រើប្រាស់វ៉ាក់សាំងផលិតនៅអាមេរិក Pfizer។

រដ្ឋមន្ត្រីសុខាភិបាលវៀតណាម Nguyen Thanh Long បាននិយាយក្នុងកិច្ចប្រជុំ កាលពីពេលថ្មីៗនេះថា «វ៉ាក់សាំងប្រភេទនេះមានសុវត្ថិភាពដល់កុមារ»។
សូមរម្លឹកថា ក្រសួងសុខាភិបាលវៀតណាម កាលពីថ្ងៃទី១៤ តុលា បានអនុម័តឲ្យចាក់វ៉ាក់សាំងកូវីដ ដល់កុមារ និងយុវវ័យចាប់ពី ១២ដល់១៧ឆ្នាំ ខណៈដែលវ័យ ១៦ទៅ១៧ឆ្នាំ គឺជាក្រុមអាទិភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។