សមត្ថកិច្ច រកឃើញដេប៉ូចែកចាយប្រេងឥន្ធនៈ ១៦កន្លែង មិនមានភាពប្រក្រតី!

រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ មន្ត្រីស៊ើបអង្កេតនៃសាខា ក.ប.ប. រាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង ខេត្តកណ្តាល និងខេត្តកំពង់ចាម បានបន្តចុះអនុវត្តភារកិច្ចរបស់ខ្លួនក្នុងគោលដៅការពារផលប្រយោជន៍អ្នកប្រើប្រាស់ក្នុងវិស័យប្រេងឥន្ធនៈ ដោយបានធ្វើការត្រួតពិនិត្យតាមបណ្តាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ សរុបចំនួន ៣៦ទីតាំង ស្ថិតក្នុងស្រុកបាកាន ស្រុកក្រគរ ស្រុកព្រះស្តេច ស្រុកកោះធំ និងស្រុកចំការលើ។

តាមការបញ្ជាក់របស់មន្ត្រីជំនាញ ដេប៉ូប្រេងឥន្ធនៈចំនួន១៦ ត្រូវបានពិនិត្យឃើញថាមិនមានភាពអនុលោមតាមបទប្បញ្ញត្តិ ដែលនាំឱ្យឈានទៅដល់ការពិន័យអន្តរការណ៍នៅនឹងកន្លែងភ្លាមៗ និងបានឱ្យម្ចាស់អាជីវកម្មទាំងនោះធ្វើការកែតម្រូវជាបន្ទាន់ផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។