រថយន្ត​២​គ្រឿង​បុក​គ្នា​! ស្លាប់​មនុស្ស ៥​នាក់ និង​របួស​ធ្ង​ន​ម្នាក់ នៅ​ស្រុក​មោងឫស្សី​

ខេត្តបាត់ដំបង​៖ យ៉ាងហោចណាស់​មនុស្ស​ចំនួន ៥​នាក់ បាន​ស្លាប់ និង​ម្នាក់ទៀត រងរបួស​ធ្ងន់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត បុក​រថយន្ត កាលពី​វេលា​ម៉ោង​០៥​និង​១៥​នាទី​ព្រឹក ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ​៥ ស្ថិតនៅ​ចំណុច ក្រុមទី​០៧ ភូមិ​មោង ឃុំ​មោង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​១ គ្រឿង​ម៉ាក ហ៊ី​ណូ ធុន​ដឹកជញ្ជូន​ធំ ពាក់​ផ្លាកលេខ​កំពង់ឆ្នាំង 3A-1566 អ្នក​បេ​ី​កបរ​ឈ្មោះ មិន​ស្គាល់​អត្តសញ្ញាណ​(​រត់គេចខ្លួន​) និង រថយន្ត​០១​គ្រឿង ម៉ាក​នី​ស​សាន់​ធុន​ដឹកទំនិញ​តូច ពាក់​ផ្លាកលេខ​បាត់ដំបង 2B-2211 អ្នកបើកបរ​ឈ្មោះ មិន​ស្គាល់​អត្តសញ្ញាណ (​ស្លាប់​) និង អ្នករួមដំណើរ​ចំនួន​០៥​នាក់​(​ស្លាប់​០៤​នាក់​)​។​

​សមត្ថកិច្ច​បន្តថា ករណីនេះ​នេះ​បណ្ដាលអោយ​មនុស្ស​ស្លាប់ ០៥​នាក់ និងបួសធ្ងន់ម្នាក់​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​មោងឫស្សី ។​

​ក្រោយពី​កើតហេតុ​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក និង អធិការដ្ឋាន​នគរបាល​ស្រុក​មោង​ប្ញ​ស្សី ចុះ​ពិនិត្យ​ទីកន្លែង​កើតហេតុ និង ដកហូត​វត្ថុតាង រថយន្ត​២​គ្រឿង​។​

​តាម​ការពិនិត្យ​កន្លែងកើតហេតុ រថយន្ត​ម៉ាក​ហ៊ី​ណូ បាន​បើកបរ​ពី​ទិសខាងកើត ទៅ​ទិស​ខាងលិច​(​ភ្នំពេញ​ទៅ​បាត់ដំបង​) ច្រាសទិស​នឹង​រថយន្ត​ម៉ាក​នីសា​ន់ ពេលមកដល់​ចំណុចកើតហេតុ ក៏បាន​បុក​គ្នា​តែម្តង ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close