កូវីដ១៩៖ ប្រទេសថៃ មានអ្នកស្លាប់ និងឆ្លងថ្មី កើនឡើងវិញហើយ!

ក្រសួងសុខាភិបាលប្រទេសថៃបានប្រកាស នាព្រឹកថ្ងៃទី២៨ តុលា នេះថា មានវិជ្ជមានកូវីដ១៩ ចំនួះន៩៦៥៨នាក់ទៀត និងស្លាប់៨៤នាក់ទៀត ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ។

ជាការកត់សម្គាល់ ការឆ្លងនិងស្លាប់ថ្មីៗនេះ បានកើនឡើងវិញ ខណៈម្សិលមិញ ប្រកាសថា មានត្រឹមជាង៨ពាន់នាក់ ស្លាប់ជិត៦០នាក់នោះ។ ជាមួយគ្នា នាប៉ុន្មានថ្ងៃចុងក្រោយនេះ ឆ្លងថ្មីៗ ប្រចាំថ្ងៃក៏មានមិនដល់៩ពាន់នាក់ ខណៈស្លាប់វិញ គឺត្រឹមចន្លោះពីជាង៥០ទៅក្បែរ៧០នាក់ប៉ុណ្ណោះ។
ថៃមានអ្នកកើតកូវីដ១៩ កើនដល់ ១,៨៨៤,៩៧៣នាក់ហើយ ជាសះស្បើយវិញ កើនដល់ ១,៧៦៦,៨២៣នាក់ ខណៈមនុស្សស្លាប់ព្រោះកូវីដ ក្នុងប្រទេសនេះ បានកើនដល់ ១៩០០៦នាក់ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។