បែកធ្លាយក្លិនមិនល្អ ចេញពីមន្ទីរសុខាខេត្តរតនគិរី ដែលលួចតែងតាំងស្ងាត់ៗដល់មន្ត្រី ១ រូប កាន់ការងារ ៣ កន្លែង
បើតាមប្រភពព័ត៌មាន សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា លោ អ៊ុង រតនា ប្រធានមន្ទីសុខាភិបាលខេត្តរតនះគិរីបានតែងតាំង មនុស្សជំនិតរបស់ខ្លួន គឺ លោក ហួន ហ៊ីង ពីមន្ត្រីធម្មតា មកជាប្រធានការិយាល័យរដ្ឋបាល – បុគ្គលិក
នឹងត្រូវបំពេញការបន្ថែមជាគណនេយ្យមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បន្ថែមលើមុខងារ បើយោងតាមលិខិតមួយច្បាប់លេខ១២៣៣ មសុខ.ររ របស់មន្ទីរសុខាភិបាលខេត្ត ដែលចុះហត្ថលេខា ដោយលោក អ៊ុង រតនា មន្ត្រីជាច្រើនក្នុងមន្ទីរសុខាខេត្ត និង មន្ទីរពេទ្យបង្អែកខេត្ត មានការនឿងឆ្ងល់និងស្រឡាំងកាំងស្ទេីរគ្រប់ៗគ្នា
ហេតុអ្វីបានជាលោក អ៊ុង រតនា តែងតាំងមនុស្សម្នាក់កាន់ការងារដល់ ៣កន្លែង តាមទំនើងចិត្ត ចុះមន្ត្រីដែលកំពុងតែបំពេញការងារ សព្វថ្ងៃយកទៅគៀនណាកន្លែងណាវិញ ?
ឬក៏លោកប្រធានមន្ទីរចង់ក្រសោបការងារនោះ តែម្នាក់ឯងឬមួយយ៉ាងណា រហូតមកដល់ពេលខ្មែរ៧មករា មិនអាចធ្វើការសុំបំភ្លឺ ពីលោក អ៊ុង រតនា និង ហួន ហ៊ីង បានទេ សង្ឃឹមថា ដំណឹងនេះនឹងលិចលឺដល់ឯកឩត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីមានវិធានការ នឹងអនុវត្តន៍លើមន្ត្រីបក្សគ្រាប់ល្ពៅពុករលួយបក្សពួកនិយម។ពាក់ពន្ធ័និងបញ្ហាចោទប្រកាន់ខាងលេីនេះលោកអ៊ុងរតនាប្រធានមន្ទីរសុខាភិបាលមិនអាសុំការបំភ្លឺបានទេនៅថ្ងៃទី២៩ខែកញាឆ្នាំ២០១៨ដោយពុំមានអ្នកទទួលទូរសព្ឌ័។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។