សង្គ្រាមស៊ីរី គ្មានថ្ងៃបញ្ចប់ឡើយ រុស្ស៊ីបញ្ចូនមីស៊ីល S-300 អីស្រាអែលប្តូរមកប្រើប្រាស់យន្តហោះបំបាំងកាយ
ស៊ីរីវិវឌ្ឍន៍ឆ្ពោះទៅរកភាពតានតឹង កាន់តែខ្លាំង ឡើយដោយសង្គ្រាមនៅប្រទេសនេះមិនអាចរកឃើញថ្ងៃបញ្ចប់នោះឡើយ ។ ដូចអ្វីដែលអ្នកជំនាញបានលើកឡើង ស៊ីរី គឺជាទីលានសាកល្បង អាវុធពិតៗ របស់ប្រទេសមហាអំណាច ។
ដោយមានបទពិសោធខ្ពស់នៅក្នុងសង្គ្រាមវាយប្រហារតាមដែនអាកាសរបស់កម្លាំងទាហានអាមេរិក ហើយអីស្រាអែលនឹងទទួលបាននៅបទពិសោធ ក៏ដូចជាយន្តហោះ ចម្បាំង បំបាំងកាយ ព្រមទាំងមីស៊ីល ADM-160 MALD ផងដែរ។ ទាំងនោះមានន័យថា ការដែលរុស្ស៊ី បង្កើនមីស៊ីលទំនើបទៅកាន់ស៊ីរី អីស្រាអែលក៏បានប្តួរអាវុធទំនើបសម្រាប់វាយប្រហារដូចគ្នា ។
បច្ចុប្បន្ន សកម្មភាព បញ្ជូនមីស៊ីលការពារ S-300 ទៅកាន់ស៊ីរីកំពុងតែធ្វើឡើងយ៉ាងប្រញ៉ាប់បំផុត ។ដើម្បីទប់ទល់ជាមួយ អាវុធទំនើបរបស់រុស្ស៊ី ទាហាន អាកាស់អីស្រាអែល បានប្រើប្រាស់ យន្តហោះចម្បាំង បំបាំងកាយទំនើបបំផុត គឺ F-35l Adir អាចបញ្ជៀសប្រព័ន្ធរ៉ាដាខ្ពស់ នឹងអាចហោះហើរ ក្នុងកំពស់ទាប អាចទៅកម្តេចទីតាំង S-300 បានគ្រប់ពេល។
ក្រុមអ្នកជំនាញយោធា អីស្រាអែល បានលើកឡើងថា ការប្រើប្រាស់តែយន្តហោះបំបាំងកាយ F-35I Adir មិនគ្រប់គ្រាន់នោះឡើយ ។យោធាអីស្រាអែលចាំបាច់ត្រូវតែប្រើប្រាស់យន្តហ៉ ចម្បាំង F-16l Sufa បំពាក់មីស៊ីលរយៈចម្ងាយឆ្ងាយ ។ F-16 និងធ្វើជានុយ ទាក់ទាញ់ ប្រព័ន្ធមីស៊ីលការពារ S-300 របស់ស៊ីរី ដោយយន្តហោះនេះធ្វើសកម្មភាពនៅក្នុងកម្ពស់ខ្ពស់ដើម្បីឲ្យរ៉ាដាប្រកាសអាសន្ន របស់ S-300 ចាប់បានយ៉ាងងាយស្រួលហើយផ្តោតទៅលើតែយន្តហោះនោះ ។ ពេលនោះ យន្តហោះទំនើប បំបាំងកាយF-35 និងលួចចូលក្នុងគោលដៅដោយហោះហើរកម្ពស់ទាប ជាមួយនិងគ្រាប់បែកនាំផ្លូវ GBU-39DDB II អាចវាយកម្ទេច S-300 មុនពេលបាញ់ប្រហារទៅលើយន្តហោះ F-16។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។