ម្សិលមិញ​! មនុស្ស​ស្លាប់ ៦​នាក់ និង​របួស​១២​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍

​ភ្នំពេញ​៖ យោងតាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២១ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៩​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់ និង​របួសធ្ងន់​ស្រាល​១២​នាក់​។​

​ចំពោះ​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​ភាគច្រើន​រួមមាន​៖ ល្បឿន​, មិន​គោរព​សិទ្ធិ​, មិន​ប្រកាន់​ស្ដាំ​, ប្រជែង​គ្រោះថ្នាក់​, បត់​/​មិន​ប្រយ័ត្ន និង​ស្រវឹង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close