អាជ្ញាធរ​ជាតិ​អប្សរា បន្តការងារ​ជួសជុល​កាំជណ្តើរ​ច្រាំង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​ជ្រុង​ពាយព្យ

​ខេត្តសៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា​ជួសជុល​ពង្រឹងរ​ចនាស​ម្ព​ន្ធ​កាំជណ្តើរ​ច្រាំង​ក​សិន្ធុ​ជ្រុង​ពាយព្យ​នៃ​ប្រាសាទអង្គរវត្ត​។ ក្នុង​ឆ្នាំ​២០២១​នេះ អាជ្ញាធរ​ជាតិ​អប្សរា បាន​បន្តការងារ​ជួសជុល​កាំជណ្តើរ​ច្រាំង​ក​សិន្ធុ​ជ្រុង​ពាយព្យ​នៃ​ប្រាសាទអង្គរវត្ត ប្រវែង​២០​ម៉ែត្រ ដែល​អាច​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​។​

​លោកស្រី នង បូរ៉ា​វី បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ ដែលជា​ប្រធាន​ការដ្ឋាន​ជួសជុល​ច្រាំង​ក​សិន្ធុ​អង្គរវត្ត​ជ្រុង​ពាយព្យ​នេះ បានឱ្យដឹងថា ច្រាំង​ក​សិន្ធុ​ផ្នែក​ខាងលិច​ប្រាសាទអង្គរវត្ត​ជាទី​តាំង​ដែល​ភ្ញៀវទេសចរ​ជាតិ និង​អន្តរ​ជាតិនិយម​មក​អង្គុយ​ផ្តិត​យក​រូបភាព​កំពូល​ប្រាំ​ដ៏​ស្រស់ស្អាត​នៃ​ប្រាសាទ​អង្គរ​។ ម្យ៉ាងទៀត បើសិន​យើង​ជួសជុល​រួចរាល់​ធ្វើឱ្យ​ច្រាំង​ក​សិន្ធុ​កាន់​តែមាន​ភាពស្រស់ស្អាត​ទ្វេ​ឡើង ។

​លោកស្រី​បន្តថា ការងារ​ជំហាន​ដំបូង​ក្រុមការងារ​បានធ្វើ​រួចរាល់​ដូចជា​៖ បិទ​ទំនប់ សម្រង់​ប្លង់ ពិនិត្យ​ស្ថានភាព​ថ្ម​ដែល​ជ្រុះ​ធ្លាក់​ចុះមក​ច្រាំង និង​ការ​រើ​ថ្ម​ដោយ​ប្រើ​កៅឡាក់​អូស​ថ្ម​ពី​ច្រាំង​ខាងក្រោម​ឡើងទៅ​ច្រាំង​ខាងលើ ដើម្បី​យកទៅ​រក្សាទុក​នៅ​ទីធ្លា​រក្សា​ថ្ម លាង​សម្អាត និង​ចុះបញ្ជី​ថ្ម​។

​សូម​ជម្រាបជូន​ថា ចាប់តាំងពី​ឆ្នាំ​២០១៣ រហូតមកដល់​ឆ្នាំ​២០២០ អាជ្ញាធរ​ជាតិ​អប្សរា​ជួសជុល​ច្រាំង​ក​សិន្ធុរ​អង្គរវត្ត​ជ្រុង​ពាយព្យ បាន​ប្រវែង​១០០​ម៉ែត្រ​រួចមកហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close