បញ្ជូនខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ ទៅសាលាដំបូងខេត្តក្រចេះ ករណីប្រើហិង្សាលើក្មេងស្រី
ខេត្តក្រចេះ៖ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ បានបញ្ជូនខ្លួនមេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រចេះ និងបក្ខពួកម្នាក់ទៀត ទៅកាន់សាលាដំបូងខេត្តក្រចេះ ពាក់ព័ន្ធនឹងករណីប្រើហិង្សាលើក្មេងស្រីចំនួន ២នាក់។

ជនសង្ស័យទាំង២នាក់ គឺឈ្មោះ ទេព ហ៊ុយ ជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ និងឈ្មោះ គឹម សុវណ្ណារឹទ្ធ ជាមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ។ ជនសង្ស័យទាំង២នាក់នេះ បានប្រើអំពើហឹង្សាទៅលើក្មេងស្រីចំនួន ២នាក់ ជាកូនឈ្នួលបម្រើនៅផ្ទះ បណ្តាលឲ្យរងរបួស។ បច្ចុប្បន្នក្មេងរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។
គួររំលឹកថា ករណីវាយធ្វើបាប និងទារុណកម្មលើក្មេងស្រីទាំង២នាក់នេះ បានកើតឡើងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោងប្រមាណជា១០យប់ ស្ថិតនៅក្រុងក្រចេះ ខេត្តក្រចេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។